កីឡា
អរគុណដល់ ប៊ូតាន និងម៉ុងហ្គោលី ជា Fans កម្ពុជា ប៉ះតួកម៉េនីស្ថានម្សិលមិញ
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបញ្ចេញសារ និងរូបភាពដែលបង្ហាញពីប្រតិភូកីឡាវាយកូនបាល់ប៊ូតាន និងម៉ុងហ្គោលី ជាអ្នកគាំទ្រដល់ក្រុមវាយកូនបាល់ជម្រើសជាតិកម្ពុជានៅពេលប្រកួតជាមួយតួកម៉េនីស្ថាន ម្សិលមិញ ក្នុងព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup ឆ្នាំ២០២២ នៅប្រទេសបារ៉ែន។

សហព័ន្ធបាននិយាយថា ៖«អ្នកគ្រប់គ្នាស្រឡាញ់កម្ពុជា! អរគុណជាពិសេសដល់សហព័ន្ធកីឡាវាយកូនបាល់ប៊ូតាន និងសហព័ន្ធកីឡាវាយកូនបាល់ម៉ុងហ្គោលី ដែលបានគាំទ្រ និងលើកទឹកប្រកបដោយភាតរភាព»។ ជាមួយគ្នានេះ សហព័ន្ធកីឡាវាយកូនបាល់ប៊ូតាន ថែមទាំងនិយាយ«អបអរសាទរ»ដល់កម្ពុជាទៀតផងដែលបានឡើងវគ្គផ្តាច់ព្រ័ត្រ។

ការទៅទស្សនា និងគាំទ្រដល់ក្រុមកម្ពុជានេះ បន្ទាប់ពីក្រុមវាយកូនបាល់ជម្រើសជាតិប៊ូតាន និងម៉ុងហ្គោលីអស់ឱកាសឡើងវគ្គបន្ត បន្ទាប់ពីធ្វើមិនបានល្អ។ ក្នុងនោះ ក្រុមប៊ូតាន និងម៉ុងហ្គោលី បានចាញ់ក្រុមកម្ពុជា ដោយលទ្ធផល ៣-០ ដូចគ្នា។

ថ្វីបើក្រុមប្រទេសទាំងពីរអស់ឱកាស និងចាញ់កម្ពុជាក៏ដោយ ក៏ពួកគាត់ចង់ឲ្យក្រុមកម្ពុជាឡើងវគ្គបន្ត ដូច្នេះហើយបានជាពួកគាត់មកគាំទ្រ លើកទឹកចិត្តដល់កម្ពុជាផ្ទាល់ដើម្បីឲ្យយកឈ្នះតួកម៉េនីស្ថាន។ ជាលទ្ធផល កម្ពុជាបានឈ្នះតួកម៉េនីស្ថាន ២-១ ដើម្បីឈរលើកំពូលតារាង ឡើងវគ្គផ្តាច់ព្រ័ត្រ ជួប សិង្ហបុរី នាថ្ងៃសៅរ៍ ស្អែកនេះ ដើម្បីជ្រើសរើសយកមួយក្រុមឡើងកម្រិត៣ ប្រចាំតំបន់ Asia/Oceania Group III នៃព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup ឆ្នាំ២០២២ នៅប្រទេសបារ៉ែន។

កម្ពុជាវគ្គសន្សំពិន្ទុក្នុងពូលបានឈ្នះប៊ូតាន ៣-០, ឈ្នះម៉ុងហ្គោលី ៣-០ និងចុងក្រោយឈ្នះតួកម៉េនីស្ថាន ២-១ ដើម្បីឈរលើកំពូលតារាងពូល A ខណៈ សិង្ហបុរី ឈ្នះម្ចាស់ផ្ទះ បារ៉ែន ៣-០, ឈ្នះ គុយវ៉ែត ៣-០, ឈ្នះ ឡាវ ៣-០ ឈរលើកំពូលតារាង ពូល B និងឡើងវគ្គផ្តាច់ព្រ័ត្រស្វ័យប្រវត្តិ ទោះបីជានៅសល់មួយប្រកួតជាមួយ ហ្គាំ។

កម្ពុជា លេខ១ពូល A និង សិង្ហបុរី លេខ១ ពូល B ត្រូវប្រកួតគ្នាវគ្គផ្តាច់ព្រ័ត្រ ដើម្បីយកក្រុមខ្លាំងមួយដំឡើងទៅកម្រិតទី៣ប្រចាំតំបន់អាស៊ី Asia/Oceania Group III៕



អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់