Connect with us

កីឡា

ឡាវ ប្រមូលផ្ដុំក្រុមជម្រើសជាតិលឿនជាងគេដល់​ទៅ២ខែ មុនការប្រកួត AFF Championship មកដល់

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិឡាវ បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់មុនគេក្នុងតំបន់អាស៊ាន ដែលមាន១១ប្រទេស ដើម្បីត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ឬគេនិយមស្គាល់ថា ‘AFF Suzuki Cup’ នៅខែធ្នូខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រមូលផ្ដុំលឿនបែបនេះ គឺចំពេលដែលលីគបាល់ទាត់របស់ប្រទេសឡាវ បានបញ្ចប់អស់ទាំងស្រុងតាំងពីខែមុន​ ហើយដើម្បីរក្សាទម្រង់លេង និងកាយសម្បទារបស់កីឡាករ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ លោក Hans Michael Weiß សម្រេចកោះហៅកីឡាករ២៧នាក់ ដើម្បីហ្វឹកហាត់ ហើយភាគច្រើនបណ្ដុំទៅដោយកីឡាករយុវជន។

ពានរង្វាន់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី​២០​ ខែធ្នូ ឆ្នាំ២០២២ ដោយមានការបែងចែកជា ២ពូលផ្សេងគ្នា។ បើទោះបីជា ឡាវ មិនស្ថិតនៅរួមពូលជាមួយកម្ពុជា ប៉ុន្តែ ឡាវ គឺជាដៃគូដែលគេតែងតែគិតថាល្អមើលពេលប៉ះគ្នា។

ការចាប់ឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅប្រទេសថៃ ក្រុមជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោតស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងទីម័រខាងកើត ឬក៏ ព្រុយណេ (២ ក្រុមនេះត្រូវប្រកួតជម្រុះសិន)។ ខណៈពូល B វិញមានវៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និងឡាវ នេះផ្ទាល់តែម្ដង។

ចំពោះការបែងចែកជា ២ពូល ក្នុងមួយពូលមាន៥ក្រុមនេះ ក្រុមនីមួយៗលេង ២ប្រកួតក្នុងដី និង២ប្រកួតក្រៅដី។ បន្ទាប់មកក្រុមកំពូលទាំងពីរ នៃពូលនីមួយៗនឹងឈានទៅវគ្គជម្រុះចាញ់ធ្លាក់ ដែលមាន២ជើង គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម