Connect with us

កីឡា

បងស្រីរបស់ Ronaldo រិះគន់ Man United ខ្វះការគោរពចំពោះប្អូនប្រុសខ្លួន​

បានផុស

នៅ

Elma Aveiro បងស្រី​បង្កើត​របស់ Cristiano Ronaldo បាន​បង្ហាញ​អារម្មណ៍​ក្នុង​បណ្ដាញ​សង្គម អំពី​ពេលវេលា​ដ៏​លំបាក​របស់​តារា​ព័រទុយហ្គាល់​នៅ Manchester United ដែល​ត្រូវជា​ប្អូនប្រុស​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់​អាវ​លេខ ៧ មិន​ត្រូវ​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ទទួល​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​ក្លិប លើ​ក្រុម​មាន់​ខ្នាយ​មាស Tottenham កាលពី​ថ្ងៃ​ពុធ ហើយ​ថែមទាំង​បាន​ដើរ​ចេញពី​ទីលាន មុន​ពេល​ចប់​ការ​ប្រកួត​ទៀត នៅ​ពេល​ដែល​ដឹង​ច្បាស់​ថា គេ​នឹង​មិន​ត្រលប់​មកវិញ។

បងស្រី​របស់ Ronaldo បាន​និយាយ​ថា «​វីរបុរស​របស់ខ្ញុំ ខ្ញុំ​នឹង​នៅ​ជាមួយ​អ្នក​រហូតដល់​ស្លាប់។ ខ្ញុំ​ឃើញ​បញ្ហា​ច្រើន​ណាស់ ដែល​ភាគច្រើន​ខ្វះ​ការ​គោរព។ កុំ​ធ្វើ​អ្វី​ដែល​អ្នក​មិន​ចង់​ធ្វើ»។

នេះ​មិនមែន​ជា​លើក​ទី ១ ដែល Elma Aveiro បាន​និយាយ​ជា​សាធារណៈ​អំពី​តួនាទី​របស់​ប្អូនប្រុស​របស់​នាង​នៅ​ក្លិប Manchester United។

យ៉ាងណាក៏ដោយ តារា​ឆ្នើម Cristiano Ronaldo ត្រូវ​បាន​ក្លិប​បិសាច​ក្រហម Manchester United ចេញ​សេចក្ដីថ្លែងការណ៍ ដោយ​បញ្ជាក់​ថា នឹង​មិន​ស្ថិត​ក្នុង​ផ្នែក​មួយ នៃ​ក្រុម​ពេល​ប៉ះ Chelsea ចុង​សប្ដាហ៍​នេះ​ឡើយ។ មូលហេតុ​គឺ​ដោយសារ Ronaldo ‘​បដិសេធ​’ ក្នុង​ការ​ប្ដូរ​ចូល​នៅ​ចុង​ម៉ោង ពេល​ក្រុម​កំពុង​នាំមុខ​លើ Spurs ២-០។

សេចក្ដីថ្លែងការណ៍​មួយ​បាន​សរសេរ​ថា “Cristiano Ronaldo នឹង​មិន​ស្ថិត​ក្នុង​ផ្នែក​មួយ នៃ​ក្រុម Manchester United សម្រាប់​ការប្រកួត​ថ្ងៃ​សៅរ៍​នេះ​ជាមួយ Chelsea នោះ​ទេ។ ក្រុម​ដែល​នៅសល់ គឺ​ផ្តោត​ទាំងស្រុង​លើ​ការរៀបចំ​សម្រាប់​ការប្រកួត​នោះ»៕

ប្រភព ៖ marca.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២៣ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤២ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម