Connect with us

កីឡា

កម្ពុជា​​ធ្លាប់​​ឈ្នះ​​សិង្ហបុរី ​ថ្ងៃ​​នេះ​​ប៉ះ​​គ្នា​​វគ្គ​​ផ្តាច់​​ព្រ័ត្រ Davis​ Cup​ ប្រចាំ​​អាស៊ី

បានផុស

នៅ

ក្រុម​កីឡា​វាយ​កូន​បាល់​​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី ​រសៀល ថ្ងៃ​សៅរ៍​នេះ​ ប្រចាំ​តំបន់​ Asia/Oceania Group VI ដើម្បី​​យក​ក្រុម​មួយ​ឡើង​ទៅកម្រិត​៣ នៃ​ព្រឹត្តិការណ៍​វាយកូន​បាល់​ពិភព​លោក Davis Cup ឆ្នាំ​២០២២ នៅ​ប្រទេស​បារ៉ែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រុម​កម្ពុជា​​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​​​វគ្គសន្សំ​ពិន្ទុ​ក្នុង​ពូល​គឺ​បាន​ប្រកួតទី១ ​ឈ្នះប៊ូតាន ៣-០, ប្រកួត​ទី​២​​ឈ្នះ​ម៉ុងហ្គោលី ៣-០ និង​ចុង​ក្រោយ​ឈ្នះ​តួកម៉េនីស្ថាន ២-១ ដើម្បី​ឈរ​លើ​កំពូល​តារាង​ពូល A ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ចំណែក សិង្ហបុរី​នៅ​ក្នុង​ពូល B ប្រកួត​ទី១​បាន​ឈ្នះ ម្ចាស់​ផ្ទះ បារ៉ែន ៣-០, ប្រកួត​ទី​២ ឈ្នះ​ គុយវ៉ែត​ ៣-០, ប្រកួត​ទី៣​ ឈ្នះ​ ឡាវ ៣-០ និង​ទី​៤​ឈ្នះ ហ្គាំ ៣-០ ឈរ​លើ​កំពូល​តារាង និង​​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​។

កីឡាករ​វាយកូន​បាល់​ខ្មែរ-បារាំង​លេខ១​កម្ពុជា ប៊ុន កេន្នី បាន​និយាយ​ថា ៖«សិង្ហបុរី​ល្អ ហើយ​សម្រាប់​ការ​ប្រកួត​ថ្ងៃ​នេះ ឱកាស​មាន​ដូច​គ្នា​៥០/៥០»។

ក្នុង​ព្រឹត្តិការណ៍ Davis Cup ក្រុម​កម្ពុជា​ធ្លាប់​ចូល​រួម​ប្រកួត​​ដំបូង​តាំង​ពី​ឆ្នាំ​២០១២ ហើយ​ការ​ប្រកួត​បើក​ឆាក​លើក​ដំបូង​បាន​យក​ឈ្នះ សិង្ហបុរី ដោយ​លទ្ធផល ៣-០ នៅ​ទី​ក្រុង​ដូហា​ ដូច្នេះ​អាច​ជា​កម្លាំង​ចិត្ត​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ប្រកួត​ថ្ងៃ​នេះ។ ទាំង​កម្ពុជា និង​សិង្ហបុរី​សុទ្ធ​តែ​ធ្លាប់​​បាន​ឡើងកម្រិត​៣​ដូច​គ្នា។

ក្រុម​កម្ពុជា​ធ្លាប់ស្ថិត​នៅ​កម្រិត​៣​ចាប់​ពី​ឆ្នាំ​២០១២ ដល់ ឆ្នាំ​២០១៦ ហើយ​ធ្លាក់​ទៅ​កម្រិត​៤ ពី​ឆ្នាំ​២០១៧ រហូត​ដល់​ឆ្នាំ​២០២២​នេះ ខណៈ​សិង្ហបុរី ស្ថិត​នៅ​កម្រិត​៤​ពី​ឆ្នាំ​២០១១​ដល់១៣, ឆ្នាំ​២០១៤ បាន​ឡើង​កម្រិត​៣ តែ​ឆ្នាំ​២០១៥​ធ្លាក់​ទៅ​កម្រិត​៣​វិញ។ ឆ្នាំ​២០១៦ បានឡើងកម្រិត​៣​វិញ ឆ្នាំ​២០១៧​ធ្លាក់​ទៅ​​កម្រិត​៣​វិញរហូត​ដល់​ឆ្នាំ​២០២២​នេះ។ ​

​កម្ពុជា លេខ១​ពូល A និង សិង្ហបុរី លេខ​១​ ពូល B ប្រកួត​គ្នា​​​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​យក​ក្រុម​ខ្លាំង​មួយដំឡើង​ទៅកម្រិត​ទី៣​ប្រចាំ​តំបន់​អាស៊ី Asia/Oceania Group III នៃ​ព្រឹត្តិការណ៍វាយ​កូន​បាល់​ពិភព​លោក Davis Cup ឆ្នាំ​២០២២។ នេះ​ជា​ការ​ប្រកួត​អន្តរជាតិ​យ៉ាង​ល្អ​សម្រាប់​ក្រុម​កម្ពុជា​ដែល​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម ឆ្នាំ​២០២៣៕

-ចំណាត់​ថ្នាក់​​លេខ១៖ កម្ពុជា vs សិង្ហបុរី
-លេខ៣ និង​លេខ៤៖ តួកម៉េនីស្ថាន vs គុយវ៉ែត
-លេខ៥ និង លេខ​៦៖ បារ៉ែន vs ហ្គាំ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម