កីឡា
លោក Honda នឹងមកកម្ពុជា ជួបអ្នកសារព័ត៌មាន ដើម្បីផ្ញើពាក្យពេចន៍ទៅកាន់អ្នកគាំទ្រ
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានប្រកាសថា នឹងជួបអ្នកសារព័ត៌មាន ដោយនឹងមានជាការដេញដោលសួរសំណួរ ដើម្បីផ្ញើពាក្យពេចន៍ទៅកាន់អ្នកគាំទ្រ។
តាមការប្រកាសរបស់អ្នកចាត់ការជនជាតិជប៉ុនរូបនេះបានបញ្ជាក់ថា «ខ្ញុំនឹងមកកម្ពុជា ដើម្បីមានពាក្យបាននិយាយទៅកាន់អ្នកគាំទ្រ និងក្លិបបាល់ទាត់នានា នៅថ្ងៃទី២៦ ខែតុលា។ ជួបគ្នាឆាប់ៗ។»

ក្រោយការប្រកាសនេះរួច ‘កម្ពុជាថ្មី’ បានស៊ើបសួរ និងបានដឹងថា លោកមានគម្រោងជួបជាមួយអ្នកសារព័ត៌មាន ក៏ដូចជាក្លិបនានានៅលីគបាល់ទាត់កម្ពុជា នៅការិយាល័យរបស់ក្រុមហ៊ុនលីគ (CPL) ខណៈពេលវេលាពុំទាន់ត្រូវបានបញ្ជាក់ឱ្យដឹងនៅឡើយ។
ការជួបជាមួយអ្នកសារព័ត៌មានផ្ទាល់បែបនេះ ត្រូវបានគេរំពឹងថា លោកទំនងជាមានពាក្យនិយាយក្នុងចិត្តជាច្រើន ដ្បិតលទ្ធផលរបស់ក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ និងឈុតយុវជន ជាពិសេសឈុតដែលត្រូវលេងស៊ីហ្គេម ឆ្នាំ២០២៣ហាក់ធ្វើពុំសូវបានល្អ និងទទួលការរិះគន់ពីអ្នកគាំទ្រ។

នេះអាចជាការចង់បញ្ជាក់ពីផែនការ ក៏ដូចជាគោលដៅថ្មីសម្រាប់បាល់ទាត់កម្ពុជា ដែលនៅចុងឆ្នាំនេះ មានការប្រកួតជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ឬគេនិយមស្គាល់ថា ‘AFF Suzuki Cup’ នៅខែពាក់កណ្ដាលខែធ្នូខាងមុខ និងរឹតតែពិសេសគឺឆ្នាំក្រោយ មានការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយបានដាក់គោលដៅយូរឆ្នាំមកហើយថាចង់ឈ្នះមេដាយមាស៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច