កីឡា
ចំណុចខ្លះៗដែល ពេជ្រ សម្បត្តិ ស័ក្តិសមឈ្នះ ផាត់ថាណា យប់មិញ
អ្នកប្រដាល់គុនខ្មែរ ពេជ្រ សម្បត្តិ ត្រូវបានចៅក្រមផ្តល់ពិន្ទុឲ្យឈ្នះកីឡាករថៃ ផាត់ថាណា ដើម្បីក្លាយជាជើងឯកខារ៉ាប៉ាវ រដូវកាលទី៨ ឆ្នាំ២០២២ អមដោយប្រាក់រង្វាន់៦ពាន់ដុល្លារអាមេរិកកាលពីយប់មិញនៅសង្វៀនបាយ័នស្ទឹងមានជ័យ។

អ្នកទស្សនាមួយចំនួនអាចនឹងគិតថា ពេជ្រ សម្បត្តិ មិនសមឈ្នះ ផាត់ថាណាទេ បន្ទាប់ពីតស៊ូគ្នា៥ទឹកពេញដែលទទួលបានការគាំទ្រខ្លាំងពីអ្នកទស្សនាផ្ទាល់រាប់ពាន់នាក់ និងតាមកញ្ចក់ទូរទស្សន៍រាប់សិបម៉ឺននាក់។
សូមលើកយកចំណុចប្រៀបធៀបគ្នាមួយចំនួនដែលបង្ហាញពីការពិតនៅលើសង្វៀនទាំង៥ទឹក។
- កណ្តាប់ដៃ៖ ពេជ្រ សម្បត្តិ វាយចេញកណ្តាប់ដៃបានច្រើនចាប់ពីទឹកទី១ដល់ទឹកទី៥ ហើយក៏ចំគោលដៅបានច្រើនដែរ។ ទឹកទី១ ផាត់ថាណា មានប្រៀប ប៉ុន្តែទឹកនេះ ពេជ្រ សម្បត្តិ ក៏វ៉ៃចូលកណ្តាប់ដៃពេញៗពីរបីដៃដែរ។ ទឹកទី២ ពេជ្រ សម្បត្តិ មានប្រៀបវិញតាមកណ្តាប់ដៃវ៉ៃចំគោលដៅបានច្រើន ស្របពេល ផាត់ថាណា ចេញកណ្តាប់ដៃបានមួយៗ។ ទឹកទី៣ ផាត់ថាណា ហាក់ធ្វើបានល្អវិញដោយបានប្តូរកណ្តាប់ដៃចំគោលដៅបានច្រើន។ ៣ទឹកដំបូង កីឡាករថៃអាចនឹងគិតថា ខ្លួនមានប្រៀប ដូច្នេះនៅទឹកទី៤ និងទី៥ រូបគេភាគច្រើនរង់ចាំ និងធាក់ទល់លើពោះរបស់ ពេជ្រ សម្បត្តិ ដែលព្យាយាមសម្រុកចូលវ៉ៃកណ្តាប់ដៃ។ ទឹកទី៤ និងទី៥ កីឡាករកម្ពុជាប្រើកណ្តាប់ដៃវ៉ៃចូលបានល្អដែលធ្វើឲ្យរូបគេទទួលបានពិន្ទុច្រើនជាងក្នុងពីរទឹកចុងក្រោយ។
- ទាត់៖ ផាត់ថាណា ទាត់បានច្រើនចាប់ពីទឹកទី១ដល់ទឹកទី៣ ប៉ុន្តែទឹកទី៤ និងទី៥ រូបគេមិនសូវទាត់បានច្រើនទេ។ ផ្ទុយទៅវិញ រូបគេប្រើជើងធាក់លើពោះរបស់ ពេជ្រ សម្បត្តិ ដើម្បីទប់ស្កាត់ភាគច្រើន ដូច្នេះការធាក់ទប់ស្កាត់នេះពេលខ្លះមិនត្រូវបានចៅក្រមផ្តល់ពិន្ទុទេ។ ទោះជាយ៉ាងណា ពេជ្រ សម្បត្តិ ក៏ទាត់បានច្រើនដែរ ថ្វីបើរូបគេកម្ពស់ទាបជាង។
- ជង្គង់៖ ផាត់ថាណា ប្រើជង្គង់បានច្រើនជាង ពេជ្រ សម្បត្តិ មែន ប៉ុន្តែជាក់ស្តែងមិនចូលគោលដៅពេញៗទេ។ រាល់ពេលខ្លួនជាប់គ្នា ពេជ្រ សម្បត្តិ តែងតែអោបខ្លួនរបស់ ផាត់ថាណា ជាប់រហូត ដូច្នេះកីឡាករថៃមិនបានចេញជង្គង់ស្រួលៗនោះទេ។ ជង្គង់ដែលកីឡាករថៃចេញបានល្អគឺពីចម្ងាយ។ ជាមួយគ្នានេះ កីឡាករកម្ពុជាក៏អាចឡើងជង្គង់បានខ្លះៗដែរ។
- កែង៖ ពេជ្រ សម្បត្តិ ប្រើកែងរូសពេលអោប ខណៈ ផាត់ថាណា ប្រើកែងពីចម្ងាយ។ យ៉ាងណា ការប្រកួតនេះមិនសូវប្រើកែងច្រើនគួរឲ្យកត់សំគាល់ទេ។
- ស្មារតីប្រយុទ្ធ៖ ពេជ្រ សម្បត្តិ អង់អាចក្នុងការដើរចូលវ៉ៃ ស្របពេល ផាត់ថាណា ប្រើក្បាច់ទប់ការពារ វាយបក។ ចាប់ពីទឹកទី១រហូតដល់ទឹកទី៥ សម្បត្តិ ដើរចូលវ៉ៃរហូត។ បើក្នុងករណីពិន្ទុប្រហាក់ប្រហែលគ្នា ប៉ុន្តែ សម្បត្តិ មានស្មារតីប្រយុទ្ធល្អជាង ដូច្នេះអាចនិយាយបានថា សម្បត្តិ ស័ក្តិសមទទួលបានជ័យជម្នះច្រើនជាង។

ចំណែកកីឡាករ ធន់ ផានិត ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពី បានផ្តួលកីឡាករថៃ ទួនប៉េ ឲ្យបោះបង់ចោលការប្រកួតដើមទឹកទី២៕
- ជើងឯក៖ ពេជ្រ សម្បត្តិ
- ជើងឯករង៖ ផាត់ថាណា
- លេខ៣៖ ធន់ ផានិត
- លេខ៤៖ ទួនប៉េ

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?