កីឡា
ចប់ជុំទី៣ ព្រះខ័នរាជស្វាយរៀង នៅតែសង្ឃឹមខ្ពស់ក្នុងការឈ្នះជើងឯកលីគ
ព្រះខ័នរាជស្វាយរៀង នៅតែមានភាគរយខ្ពស់ជាងគេក្នុងការគ្រងជើងឯកលីគកំពូលកម្ពុជារដូវកាល២០២២នេះ បន្ទាប់ពីចប់ជុំទី៣នាំមុខ៦ពិន្ទុលើគូប្រជែងវិសាខាដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ ខណៈភ្នំពេញក្រោន និងបឹងកេតនៅលេខ៣ និង៤។
ការប្រកួតចុងក្រោយនៃជុំទី៣កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ម្ចាស់ផ្ទះ វិសាខា និង ព្រះខ័នរាជស្វាយរៀង ចែកគ្នា១ពិន្ទុម្នាក់តាមរយៈលទ្ធផលស្មើគ្នា១-១។ ចំណែក បឹងកេតធ្លាក់ទៅចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីចាញ់ភ្នំពេញក្រោនដែលបានរំកិលខ្លួនឡើងលេខ៣ដោយលទ្ធផល ៣-០ នៅក្រៅដី។
បច្ចុប្បន្ននេះ ព្រះខ័នរាជស្វាយរៀង មាន៤៦ពិន្ទុ ឈរលើកំពូលតារាង តាមរយៈការជ័យជម្នះ១៤ដង ស្មើ៤ដង និងចាញ់៣ដងប៉ុណ្ណោះ ខណៈ វិសាខា លេខ២ មាន៤០ពិន្ទុ ពីការឈ្នះ១២ដង ស្មើ៤ដង និងចាញ់៥ដង។ ចំណែកភ្នំពេញក្រោនលេខ៣ មាន៣៦ពិន្ទុ ពីការឈ្នះ១០ដង ស្មើ៦ដង និងចាញ់៥ ហើយបឹងកេតលេខ៤មាន៣៥ពិន្ទុ ពីការឈ្នះ១០ដង ស្មើ៥ដង និងចាញ់៦ដង។
ក្រុមកំពូលទាំង៤ ត្រូវមានភារកិច្ចប្រកួតវិលជុំសន្សំពិន្ទុ៦ប្រកួត (ក្នុងដីនិងក្រៅដី) ដូចគ្នាទៀតទើបរកឃើញជើងឯក។ យ៉ាងណា សម្រាប់ព្រះខ័នរាជស្វាយរៀងមាន៦ពិន្ទុនាំមុខស្រាប់ ក្នុងករណីឈ្នះ៤ប្រកួតទៀត ក្នុងចំណោម៦ប្រកួតគឺនឹងក្លាយជាជើងឯក។
គិតចាប់តាំងពីបើករដូវកាល២០២២រហូតដល់ចប់ជុំទី៣ និងបន្តឈានចូលជុំទី៤នៃវគ្គសន្សំពិន្ទុ៤ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀង តែងតែឈរលើកំពូលតារាងរហូត បើទោះជាចាញ់៣ប្រកួតក៏មិនដែលធ្លាក់ចេញពីចំណាត់ថ្នាក់លេខ១ឡើយ៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ