Connect with us

កីឡា

អុកចត្រង្គកម្ពុជា ជ្រើសរើសកីឡាករចូលជម្រើស ជាតិ ត្រៀមស៊ីហ្គេម ២០២៣

បានផុស

នៅ

សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា កំពុងធ្វើការជ្រើសរើសកីឡាករ-កីឡាការិនី ដើម្បីចូលក្រុមជម្រើសជាតិ ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

តាមការបញ្ជាក់ដោយលោក ប៊ិន គាសេង អគ្គលេខាធិការរងសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ទទួលបន្ទុកការងារបច្ចេក​ទេស បានឱ្យដឹងថា សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បាននិងកំពុងជ្រើសរើសកីឡាករ-កីឡាការិនីជម្រើស​ជាតិ​ចំនួន​១១​នាក់ ដើម្បីត្រៀមប្រកួតលើ ៦វិញ្ញាសា ស្មើនឹងការប្រជែងមេដាយមាសចំនួន ៦គ្រឿងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើទឹកដីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ិន គាសេង បានបញ្ជាក់ឲ្យដឹងថា «ការជ្រើសរើសកីឡាករ-កីឡាការិនីសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ​គឺជារឿងសំខាន់របស់សហព័ន្ធកីឡាអុក ត្រូវបានធ្វើឡើងដោយសម្រិតសម្រាំង មានវិធីសាស្ត្រច្រើនដំណាក់កាល។ដោយសារវិញ្ញាសាផ្នែកអុកយើងមាន ៦វិញ្ញាសា ហើយត្រូវប្រើកីឡាករ-កីឡាការិនី១១នាក់ ប៉ុន្តែដោយមានគោលការណ៍កីឡាករម្នាក់អាចលេងបាន២វិញ្ញាសា អ៊ីចឹងយើងសម្រេចចិត្តជ្រើសរើសកីឡាករផ្នែកបុរស ៩នាក់ ហើយនឹងកីឡាការិនី​២នាក់ ដើម្បីចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។»

បច្ចុប្បន្នកីឡាករចំនួន៨រូបត្រូវបានជ្រើសរើសរួចរាល់ហើយ នៅឡើយតែកីឡាករម្នាក់ទៀត ដែលត្រូវប្រកួតជម្រុះក្នុងចំណោម​កីឡាករ ៤នាក់ (ជាជើងខ្លាំងលេខ៣ ក្នុងពូល) ខណៈកីឡាការិនី នឹងត្រៀមធ្វើការប្រកួតជម្រុះក្នុងពេលឆាប់ៗនេះផងដែរ។

ជាបឋម សម្រាប់ប្រភេទកីឡាអុកចត្រង្គ ត្រូវបានដឹងថា មានប្រទេសចំនួន៤ បានបញ្ជាក់ជាផ្លូវការអំពីការចូលរួមប្រកួត ក្នុងនោះរួមមានម្ចាស់ផ្ទះកម្ពុជា, ថៃ, មីយ៉ាន់ម៉ា និងវៀតណាម។ ស្របពេលដែលប្រទេសផ្សេងៗដ៏ទៃទៀត មិនទាន់មានការបញ្ជាក់នៅឡើយទេ។

នាមជាម្ចាស់លើប្រភេទកីឡាអុកចត្រង្គ អគ្គលេខាធិការរងដដែលរូបនេះ បានមើលឃើញថា ៤ប្រទេសខាងលើ សុទ្ធតែមានវប្បធម៌ និងក្បួនខ្នាតនៃការលេងអុក ប្រហាក់ប្រហែលគ្នា។ យ៉ាងណាក៏ដោយសហព័ន្ធបានដាក់ក្ដីរំពឹងឈ្នះមេដាយមាស យ៉ាងតិច ៣គ្រឿង ក្នុងចំណោម ៦មេដាយមាស។ «នៅក្នុងប្រភេទកីឡាអុកចត្រង្គនេះ មានមេដាយដល់ទៅ​៦មេ​ដាយមាស ហើយសមត្ថភាពកីឡាករកម្ពុជាយើង បច្ចេកទេស ទេពកោសល្យលេង ភាពប៊ិនប្រសប់ជាដើម គឹមិនចាញ់ប្រទេសជិតខាងនោះទេ។ សហព័ន្ធបានធ្វើការប្តេជ្ញាចិត្តជម្រុញកីឡាករ-កីឡាការិនី ហ្វឹកហាត់ក្នុងកម្រិតមួយដ៏ខ្ពស់ ដើម្បីបង្កើនគុណភាពសង្ឃឹមថាទទួលបានមេដាយមាស យ៉ាងតិច ៣គ្រឿង»។ សម្ដីរបស់ លោក  ប៊ិន គាសេង។

ជុំវិញការបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅក្រោយចប់ព្រឹត្តិការណ៍ លោក  ប៊ិន គាសេង រំពឹងបានបង្ហាញទៅអន្តរជាតិថា កម្ពុជា ជាប្រទេសដែលមានវប្បធម៌ មានល្បែងល្បងប្រាជ្ញាដែលបន្សល់ទុកពីដូនតា គឺមានភាពអស្ចារ្យណាស់ ផ្នែកខាងខួរក្បាល ផ្នែកខាងគិត ហើយលោកសង្ឃឹមថាប្រទេសជិតខាង ឬឆ្ងាយអីក៏គេអាចដឹងវប្បធម៌កម្ពុជា ដឹងពីបច្ចេកទេសនៃការហ្វឹកហាត់ខួរក្បាលលើប្រភេទកីឡាអុកចត្រង្គនេះ។

អុកចត្រង្គ ជាកីឡាប្រពៃណីរបស់កម្ពុជា នឹងបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ស្ថិតក្នុងចំណោមប្រភេទកីឡាអុក ដែលត្រូវបានបែងចែកជាពីរ គឺអុកចត្រង្គ និងអុកចិន (Xiangqi)៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១០ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៤ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១១ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម