កីឡា
គិតទាំងឆ្នាំ២០២២ កម្ពុជា ជាប់ Asia/Oceania III ៥ដងហើយជើងឯកពិភពលោក Davis Cup
ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាបានជាប់លេងក្នុងកម្រិត៣ប្រចាំតំបន់អាស៊ី/អូសេអានី (Asia/Oceania III) ចំនួន៥ដងហើយ បន្ទាប់ពីធ្វើបានល្អក្នុងឆ្នាំ២០២២នេះដើម្បីឡើងទៅកម្រិត៣ជាថ្មីក្នុងព្រឹត្តិការណ៍វាយកូនបាល់ជើងឯកពិភពលោក Davis Cup។

កម្ពុជាបានចូលរួមប្រកួត Davis Cup លើកដំបូងនៅឆ្នាំ២០១២ ដែលពេលនោះជាការចាប់ផ្តើមនៅកម្រិត៤ដ៏ល្អតាមរយៈជ័យជម្នះ៤ប្រកួតជាប់គ្នាដើម្បីបានឡើងទៅកម្រិត៣។ ចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៦ ក្រុមកម្ពុជាលេងក្នុងកម្រិត៣រហូត ប៉ុន្តែឆ្នាំ២០១៦បានធ្លាក់ទៅកម្រិត៤។ ចាប់ពីឆ្នាំ២០១៧រហូតដល់ឆ្នាំ២០២១ កម្ពុជាមិនអាចឡើងកម្រិត៣បានទេ។ ទើបតែឆ្នាំ២០២២នេះ កម្ពុជាធ្វើបានល្អ និងបានឡើងទៅកាន់កម្រិត៣ប្រចាំតំបន់អាស៊ី/អូសេអានី (Asia/Oceania III)ជាថ្មី។

ខាងក្រោមជាស្ថិតិប្រកួតតាំងពីឆ្នាំ២០១២រហូតដល់ឆ្នាំ២០២២
ឆ្នាំ២០២២
- វគ្គសន្សំពិន្ទុក្នុងពូល ឈ្នះប៊ូតាន ៣-០, ឈ្នះម៉ុងហ្គោលី ៣-០ និងឈ្នះតួកម៉េនីស្ថាន ២-១
- វគ្គផ្តាច់ព្រ័ត្រ ឈ្នះ សិង្ហបុរី ២-១ ឡើងទៅកម្រិត៣
ឆ្នាំ២០២១ ប្រកួតក្នុងកម្រិត៤ ប៉ុន្តែមិនបានឡើងកម្រិត៣
ឆ្នាំ២០២០ ប្រកួតក្នុងកម្រិត៤ ប៉ុន្តែមិនបានឡើងកម្រិត៣
ឆ្នាំ២០១៩ ប្រកួតក្នុងកម្រិត៤ ប៉ុន្តែមិនបានឡើងកម្រិត៣
ឆ្នាំ២០១៨ ប្រកួតក្នុងកម្រិត៤ ប៉ុន្តែមិនបានឡើងកម្រិត៣
ឆ្នាំ២០១៧ ប្រកួតក្នុងកម្រិត៤ ប៉ុន្តែមិនបានឡើងកម្រិត៣
ឆ្នាំ២០១៦ ប្រកួតកម្រិត ៣
- វគ្គសន្សំពិន្ទុក្នុងពូល ចាញ់លីបង់ ០-៣, ចាញ់កាតា ០-៣ និងឈ្នះ សិង្ហបុរី ២-១
- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចាញ់ តួកម៉េនីស្ថាន ២-១ ធ្លាក់ទៅកម្រិត៤
ឆ្នាំ២០១៥ ប្រកួតកម្រិត៣
- វគ្គសន្សំពិន្ទុក្នុងពូល ចាញ់ ស៊ីរី ១-២, ចាញ់ តួកម៉េនីស្ថាន ១-០
- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឈ្នះ កាតា ២-១ រក្សាខ្លួននៅកម្រិត៣
ឆ្នាំ២០១៤ ប្រកួតកម្រិត៣
- វគ្គសន្សំពិន្ទុក្នុងពូល ចាញ់ស៊ីរី ១-២, ឈ្នះតួកម៉េនីស្ថាន ២-១ និងចាញ់ម៉ាឡេស៊ី ២-១
- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឈ្នះ សិង្ហបុរី ២-១ រក្សាខ្លួននៅកម្រិត៣
ឆ្នាំ២០១៣ ប្រកួតកម្រិត៣
- វគ្គសន្សំពិន្ទុ ចាញ់ វៀតណាម ៣-០, ឈ្នះ អារ៉ាប់រួម ២-១, ឈ្នះ ប៉ាស៊ីហ្វិកអូសេអានី ២-១
- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចាញ់ ហុងកុង ១-២
- វគ្គស្វែងរកចំណាត់ថ្នាក់ ចាញ់ ម៉ាឡេស៊ី ០-៣ ប៉ុន្តែរក្សាខ្លួនកម្រិត៣
ឆ្នាំ២០១២ ប្រកួតកម្រិត៤
- វគ្គសន្សំពិន្ទុក្នុងពូល ឈ្នះសិង្ហបុរី ៣-០, ឈ្នះកាតា ២-១ និងឈ្នះ ហ៊្សកដានី ២-១
- ផ្តាច់ព្រ័ត្រ កម្ពុជា ៣-០ តួកម៉េនីស្ថាន បានឡើងទៅកម្រិត៣
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង