កីឡា
បុគ្គល២រូបស្ថិតនៅពីក្រោយភាពជោគជ័យរបស់ ពេជ្រ សម្បត្តិ
អ្នកប្រដាល់គុនខ្មែរ ពេជ្រ សម្បត្តិ បានក្លាយជាជើងឯកខារ៉ាប៉ាវ រដូវកាលទី៨ ឆ្នាំ២០២២ អមដោយប្រាក់រង្វាន់៦ពាន់ដុល្លារអាមេរិក បន្ទាប់ពីទទួលបានជ័យជម្នះដោយពិន្ទុលើកីឡាករថៃ ផាត់ថាណា កាលពីយប់ថ្ងៃអាទិត្យ នៅសង្វៀនបាយ័នស្ទឹងមានជ័យ។
ពេជ្រ សម្បត្តិ ត្រូវបានគេមើលថា កំពុងឈានដល់កម្រិតជួរមុខលំដាប់ A ទាំងវ័យក្មេង បន្ទាប់ពីរូបគេលេចមុខប្រឡូកក្នុងវិស័យគុនខ្មែរប្រហែលជា៣ឆ្នាំចុងក្រោយ។

សម្រាប់ការក្លាយជាម្ចាស់ខ្សែក្រវាត់ និងសមិទ្ធផលក្នុងអាជីពប្រដាល់របស់ខ្លួន ពេជ្រ សម្បត្តិ បានប្រាប់ថា បុគ្គល២នាក់ដែលជំរុញឲ្យរូបគេទទួលបានជោគជ័យ។ «ក្រោយជ័យជម្នះរបស់ ខ្ញុំ ពេជ្រ សម្បត្តិ គឺមានលោកគ្រូ ពេជ្រ សុផាន់ និង លោកគ្រូ ពេជ្រ សីហា ដែលបានជួយផ្ដល់កម្លាំងចិត្តនិងយុទ្ធសាស្ត្រដល់ខ្ញុំ»។
សម្រាប់ការប្រកួត៥ទឹកពេញពិតជាធ្វើឲ្យ ពេជ្រ សម្បត្តិ ជួបការលំបាកខ្លាំងមែនដោយសារ កីឡាករថៃ ផាត់ថាណា ខ្ពស់ រឹង និងទាត់បានល្អ ហើយប្រើអាវុធបានល្អទាំងព្រម។ យ៉ាងណា បើប្រៀបធៀបទៅ អ្នកលេងគុនខ្មែរវាយចេញកណ្តាប់ដៃបានច្រើនចាប់ពីទឹកទី១ដល់ទឹកទី៥ ហើយក៏ចំគោលដៅបានច្រើនដែរ។ ទឹកទី១ ផាត់ថាណា មានប្រៀប ប៉ុន្តែទឹកនេះ ពេជ្រ សម្បត្តិ ក៏វ៉ៃចូលកណ្តាប់ដៃពេញៗពីរបីដៃដែរ។ ទឹកទី២ ពេជ្រ សម្បត្តិ មានប្រៀបវិញតាមកណ្តាប់ដៃវ៉ៃចំគោលដៅបានច្រើន ស្របពេល ផាត់ថាណា ចេញកណ្តាប់ដៃបានមួយៗ។ ទឹកទី៣ ផាត់ថាណា ហាក់ធ្វើបានល្អវិញដោយបានប្តូរកណ្តាប់ដៃចំគោលដៅបានច្រើន។

៣ទឹកដំបូង កីឡាករថៃអាចនឹងគិតថា ខ្លួនមានប្រៀប ដូច្នេះនៅទឹកទី៤ និងទី៥ រូបគេភាគច្រើនរង់ចាំ និងធាក់ទល់លើពោះរបស់ ពេជ្រ សម្បត្តិ ដែលព្យាយាមសម្រុកចូលវ៉ៃកណ្តាប់ដៃ។ ទឹកទី៤ និងទី៥ កីឡាករកម្ពុជាប្រើកណ្តាប់ដៃវ៉ៃចូលបានល្អដែលធ្វើឲ្យរូបគេទទួលបានពិន្ទុច្រើនជាងក្នុងពីរទឹកចុងក្រោយ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?