Connect with us

កីឡា

នារី​​៥០០​​នាក់​​នឹង​​រាំ​ចង្វាក់​​ប្រជា​​ប្រិយ​​​ខ្មែរ​​ក្នុង​​​កីឡា​​ជាតិ​ខែ​​ក្រោយ​​នេះ​

បានផុស

នៅ

កម្ពុជា​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ នា​ខែ​វិច្ឆិកា ឆ្នាំ​២០២២​ ខាង​មុខ​នេះ​ដើម្បី​យក​ធ្វើ​ជា​បទ​ពិសោធ​សម្រាប់​ទទួល​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ និង​អាស៊ានប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ឲ្យ​ទទួល​បាន​ជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​នេះ​នឹង​មាន​អត្តពលិក​ប្រមាណ​ចន្លោះ​ពី​៦​ពាន់​ទៅ​៧​ពាន់​ចូល​រួម​ប្រកួត​ដែល​មក​ពី​សហព័ន្ធ​កីឡា​ជាតិ សមាគម អង្គភាព និង​រាជ​ធានី ខេត្ត ក្រុង​ទាំង​អស់​ចូល​រួម​ប្រកួត។ ជា​មួយ​គ្នា​នេះ ក្នុង​ពិធី​បើក-បិទ នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ​​​​៧​ម៉ឺន​នាក់​​ដែល​មាន​លក្ខណៈ​​ទ្រង់​ទ្រាយ​ធំ​ដូច​នឹង​ព្រឹត្តិការណ៍​​​កីឡាស៊ីហ្គេម​ដែរ។

ចំពោះ​ការ​សម្តែង​សិល្បៈ វប្បធម៌ ​គណៈកម្មការ​រៀប​​គ្រោង​មនុស្ស​ប្រមាណ​២​ពាន់​នាក់​ចូល​រួម​សម្តែង។

ក្រោយ​កិច្ច​ប្រជុំ​ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្តីពី​ការ​ត្រៀម​​​រៀបចំ​ការ​ប្រកួត​កីឡាជាតិលើកទី៣ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិជាតិ CAMSOC បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖«ក្នុង​ពិធី​បើក​-បិទ​នេះ យើង​នឹង​មាន​ការ​សម្តែង​លក្ខណៈ​ពិសេស​ជា​ច្រើន មាន​តាំង​ពី​ការ​ដុត​កាំជ្រួចដែល​មាន​លក្ខណៈ​ទំនើប។ ការ​សម្តែង​របស់​កង​យោធពល​ខេមរភូមិន្ទ​របស់​បញ្ជាការដ្ឋាន​កង​អង្គរក្ស​ចំនួន១​ពាន់​នាក់ ហើយ​មាន​ការ​​រាំ​ជា​ចង្វាក់រាំវង់ ឡាំលាវ ដែល​ជា​​​ចង្វាក់​រាំ​ប្រជា​ប្រិយ​ខ្មែរ​​គឺ​មាន​នារី​៥០០​នាក់​​​ធ្វើ​ការ​រាំ​បង្ហាញ​ជា​ទស្សនីភាព។ ដូច្នេះ​យើង​មាន​មនុស្ស​ប្រហែល​ជា​២​ពាន់​នាក់​ដែលត្រូវ​ចូល​រួម​សម្តែង​ក្នុង​ពិធីបើក-បិទ​នេះ។ យើង​រួម​​គ្នា​ធ្វើ​ដើម្បី​ជា​ជំហាន​ថ្មី​ឆ្ពោះ​ទៅ​ស៊ីហ្គេម​-​អាស៊ាន​ប៉ារ៉ាហ្គេម​២០២៣​ឲ្យ​ទទួល​បាន​ជោគជ័យ»។

នេះ​ជា​កីឡា​ជាតិ​​​លើកទី១ ឆ្នាំ២០១៦ និង​ លើកទី២ ឆ្នាំ២០១៨ ត្រូវ​បាន​រៀប​ចំ​នៅ​ពហុកីឡដ្ឋាន​ជាតិ ខណៈ​លើកទី​៣​នេះ​ប្រារព្ធ​នៅ​ពហុកីឡដ្ឋានជាតិ​មរតក​តេជោ ដែល​ជា​កន្លែង​រៀប​ចំ​មហា​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

ព័ត៌មានជាតិ១៦ នាទីutes មុន

កម្លាំងចម្រុះ នៃស្នងការរាជធានី បន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានជាតិ១៨ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ចុះណែនាំទីតាំងអាជីវកម្ម ២៩កន្លែង ឱ្យមានឧបករណ៍ពន្លត់អគ្គិភ័យរៀងៗខ្លួនដើម្បីការពារពីគ្រោះអគ្គិភ័យ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​រាប់​រយ​គូនៅ​ថៃ កំពុង​ចាំចុះ​សំបុត្រ​អាពាហ៌ពិពាហ៌ ក្រោយ​ច្បាប់​ថ្មី​អនុម័ត

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម