Connect with us

កីឡា

Modric ប្រកាសថា World Cup 2022 នឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្លួន

បានផុស

នៅ

នៅខែក្រោយកីឡាករក្រូអាត Luka Modric នឹងធ្វើជាប្រធានក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) ខណៈដែលគេព្យាយាម និងបង្កើតរឿងដ៏អស្ចារ្យក្នុងការឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រកាលពីលើកមុន។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញនៅព្រឹកថ្ងៃនេះ អតីតម្ចាស់ពានរង្វាន់ Ballon d’Or បានធ្វើសេចក្តីថ្លែងការណ៍ដ៏ធំមួយអំពីអនាគតក្នុងក្រុមជម្រើសជាតិរបស់ខ្លួនតាមរយៈវីដេអូផ្លូវការរបស់ FIFA World Cup។ «ខ្ញុំដឹងថា ខ្ញុំមានអាយុជាក់លាក់មួយ ​World Cup នេះ គឺជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយក្រុមជម្រើសជាតិក្រូអាត”។ សម្ដីរបស់ Modric។

ខ្សែបម្រើវ័យ៣៧ឆ្នាំរូបនេះ មិនត្រឹមតែជាជើងខ្លាំងនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងពិភពបាល់ទាត់ផងដែរ។ ខណៈពេលដែល Modric បានប្រកាសដោយបើកចំហអំពីអនាគតនៅក្រុមជម្រើសជាតិរបស់ខ្លួន ប៉ុន្តែគេមិនបានថ្លែងជាផ្លូវការអំពីអនាគតនៅ Real Madrid នោះទេ។

គិតត្រឹមពេលនេះ កីឡាករជើងចាស់នៅតែជាផ្នែកសំខាន់នៃផែនការរបស់លោក Ancelotti ហើយអាចបន្តកុងត្រារយៈពេល ១ឆ្នាំទៀតនៅចុងរដូវកាលនេះ ដោយផ្អែកលើស្ថានភាពរាងកាយ និងភាពលេចធ្លោក្នុងក្រុម។

Modric ជាកីឡាករទី២ ហើយបន្ទាប់ពី Leonel Messi ដែលប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្រោយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២នេះ៕

ប្រភព៖ madriduniversal.com

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម