កីឡា
មនុស្សប្រមាណ៥ម៉ឺននាក់នឹងចូលរួមកីឡាជាតិលើកទី៣ខែក្រោយ
តាមការគ្រោងទុក មនុស្សចាប់ពី៥ម៉ឺននាក់ឡើងនឹងចូលរួមព្រឹត្តិការណ៍«កីឡាជាតិ»លើកទី៣ នាខែវិច្ឆិកា ខាងមុខនេះដែលនឹងក្លាយជាមនុស្សច្រើនក្នុងព្រឹត្តិការណ៍កីឡាដែលគណៈកម្មការរៀបចំការប្រកួតត្រូវយកចិត្តទុកដាក់។
ការប្រកួតកីឡាជាតិលើកទី៣នេះកាន់តែធំ ទូលំទូលាយ និងលំអិតជាងកាលលើកទី១ និងលើកទី២។ ក្នុងនោះ សហព័ន្ធ សមាគម អង្គភាព និងរាជធានី -ខេត្តក្រុងទាំងអស់នឹងបញ្ជូនអត្តពលិកចូលរួមការប្រកួតដែលនឹងមានចន្លោះពី៦ទៅ៧ពាន់នាក់លើប្រភេទកីឡាជាច្រើនដែលស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៍អន្តរជាតិគឺស៊ីហ្គេមដែរ។
ក្រៅពីមានអត្តពលិកច្រើនលើកីឡាច្រើនប្រភេទ និងវិញ្ញាសារាប់រាយនោះ ព្រឹត្តិការណ៍បើក-បិទក៏មានការសម្តែងក្បាច់គុន សិល្បៈ វប្បធម៌ដ៏ច្រើនសំបូរបែប និងមានអ្នកចូលរួមសម្តែងទាំងអត្តពលិក សិល្បករ សិល្បការិនី និងកងទ័ពប្រមាណ២ពាន់នាក់។
ដើម្បីឲ្យពិធីបើក-បិទដែលមានការសម្តែងក្បាច់គុន សិល្បៈ វប្បធម៌ដ៏ច្រើនទម្រង់ប្រព្រឹត្តទៅដោយរលូន និងអធិកអធម ក៏មាននឹងអ្នកចូលរួមទាំងគណៈអធិបតី មន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណ៥ម៉ឺនដែលពេញពហុកីឡដ្ឋានជាតិមរតកតេជោតែម្តង។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងថា ៖«យើងបានបែងចែកការងារគ្នា និងបានរួមគ្នាធ្វើកិច្ចការនេះ ដោយ NOCC ជាអ្នកទទួលបន្ទុកក្នុងការរៀបចំព្រមទាំងពិធីសម្តែងកីឡា-សិល្បៈ នៃពិធីបើក-បិទទាំងមូល។ កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់ទៅលើនីតិវិធី និងររៀបរបបនៃការរៀបចំកីឡាជាតិដែលមានកិច្ចការជាច្រើន ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងការរៀបចំ ការប្រកួត និងសន្តិសុខ សណ្តាប់ឆ្នាប់ជាដើម ដែលមានអ្នកចូលរួមប្រមាណ ៥ម៉ឺននាក់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ»។
កាលពីកីឡាជាតិលើកទី១ ឆ្នាំ២០១៦ និងកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ បទពិសោធនៃការរៀបចំកីឡាជាតិ២លើកកន្លងមកបានក្លាយជាគំរូ ឬលំនាំមួយ ក្នុងការផ្តល់លក្ខណៈងាយស្រួលជាទម្រង់រួមគ្នាសម្រាប់កីឡាជាតិលើកទី៣នេះ។
នេះជំហានថ្មីមួយទៀតក្នុងដំណើរត្រៀមខ្លួនរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាឲ្យទទួលបានជោគជ័យ។ កីឡាជាតិលើកទី៣ គ្រោងប្រារព្ធធ្វើឡើងជាផ្លូវការ ពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់