កីឡា
កីឡាជាតិលើកទី៣មានមេដាយមាស៤០៥គ្រឿងដាក់ឲ្យអត្តពលិកប្រជែងគ្នា
ការប្រកួតកីឡាជាតិលើកទី៣ នាខែវិច្ឆិកា ខាងមុខនេះនឹងមានវិញ្ញាសាចំនួន៤០៥ ស្មើនឹងមេដាយមាសចំនួន៤០៥គ្រឿង លើកីឡាចំនួន៣៨ប្រភេទ ដែលចាប់បើកនៅថ្ងៃទី២១ វិច្ឆិកា និងបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ក្នុងលិខិតផ្លូវការរបស់លោកថា ក្រសួងបានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ( NOCC) គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងសហព័ន្ធកីឡាជាតិចំនួន៣៨ ដោយគ្រោងរៀបចំការប្រកួតលើ៣៨ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន៧ ដែលមានវិញ្ញាសាសរុប៤០៥។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រកួតធ្វើនៅរាជធានី-ខេត្តចំនួន៥ គឺរាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប ដែលរាជធានី ខេត្តទាំងអស់នេះជាកន្លែងរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានរ៉ាហ្គេម ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ