កីឡា
U-23 កម្ពុជា នឹងប្រើប្រាស់កីឡាករលើសអាយុ ២៣ ឆ្នាំ សម្រាប់ស៊ីហ្គេម ២០២៣
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (ក្រុមធំ និងក្រុមអាយុក្រោម ២៣ ឆ្នាំ) បានបង្ហើបឲ្យដឹងថា នឹងប្រើប្រាស់កីឡាករលើសអាយុ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។

លោកបានបង្ហើបដូច្នេះនៅក្នុងជំនួបប្រជុំជាមួយអ្នកសារព័ត៌មាន ធ្វើឡើងនៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ នាទីស្នាក់ការក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (Cambodian Premier League Co., Ltd) ដែលមានរូបលោកផ្ទាល់ និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Satoshi Saito។

អ្នកចាត់ការទូទៅសញ្ជាតិជប៉ុនរូបនេះ បានលើកឡើងពីការប្រើប្រាស់កីឡាករលើសអាយុ គឺស្ថិតក្នុងផែនការទាំង ២ របស់ក្រុមការងារ លោកបាននិយាយថា «យើងមានផែនការ ២ ជាក់លាក់ ជាការត្រៀមសម្រាប់ស៊ីហ្គេម។ ១. គឺយើងនឹងរៀបចំជំរំហ្វឹកហាត់ក្នុង និងក្រៅប្រទេសមុនស៊ីហ្គេមឆ្នាំក្រោយ យើងមានពេលដើម្បីអភិវឌ្ឍន៍ជាក្រុម ទាំងផ្នែកបច្ចេកទេស តាក់ទិច និងកាយសម្បទា។ ទី២. គឺការប្រើប្រាស់កីឡាករលើសអាយុ ពិតណាស់ប្រទេសដទៃប្រើប្រាស់បែបនេះដែរ។ អ៊ីចឹងយើងនឹងជ្រើសរើសកីឡាករពិសេសៗដែលលើសអាយុ ទាំងនេះគឺជាអ្វីដែលយើងកំពុងធ្វើ»។

«វាពិតជាការប្រកួតដ៏សំខាន់សម្រាប់យើង។ ពិតណាស់ យើងនឹងព្យាយាមដើម្បីទទួលបានលទ្ធផលល្អ តែដូចដែលអ្វីខ្ញុំបាននិយាយ យើងគួរតែយល់ថាការប្រកួតប្រជែងនេះវាលំបាកយ៉ាងណា ប៉ុន្តែពិតណាស់ អ្វីៗអាចកើតឡើង មិនថាទល់នឹងថៃ ឬវៀតណាម យើងប្រហែលជាអាចឈ្នះ ទោះបីជាមានភាគរយតិច ដូច្នេះហើយទើបបានជាយើងព្យាយាមបង្កើនភាគរយ ទោះបីជា ១ភាគរយ ក៏យើងត្រូវតែប្រឹង»។ សម្ដីរបស់លោក Honda ជុំវិញព្រឹត្តិការណ៍ស៊ីហ្គេម។
ប្រភេទកីឡាដ៏មានប្រជាប្រិយភាព (បាល់ទាត់) វិញ្ញាសាបុរស កំណត់លក្ខខណ្ឌអាយុ នៃការចូលរួមប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ គឺនៅអាយុក្រោម ២២ ឆ្នាំ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា