កីឡា
កាយសម្ព័ន្ធកម្ពុជា មានផែនការច្បាស់លាស់ ដណ្តើមមេដាយមាស ស៊ីហ្គេម ២០២៣
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាមានប្រសាសន៍ថា សហព័ន្ធមានផែនការច្បាស់លាស់ ដើម្បីប្រជែងមេដាយមាសឲ្យបាន ១ គ្រឿង ក្នុងឋានៈម្ចាស់ផ្ទះស៊ីហ្គេម ២០២៣។ នេះបើយោងតាមការលើកឡើងរបស់លោក ក្នុងឱកាសប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី ៦ ឆ្នាំ ២០២២។

លោកអគ្គលេខាធិការបន្ថែមថា ផែនការយុទ្ធសាស្ត្រនេះបានដាក់ចេញដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងលោកឧកញ៉ា សុខ ហុង អនុប្រធាន ដែលជំរុញឲ្យសម្រេចបាននូវសមិទ្ធផល ២ សំខាន់ៗ ជាមេដាយពីស៊ីហ្គេម ២០២២ នៅវៀតណាម និងការប្រកួតជើងឯកអាស៊ី ២០២២ នៅប្រទេសថៃកន្លងមក ហើយពេលនេះយើងនៅសល់ផែនការយុទ្ធសាស្ត្រដណ្ដើមមេដាយមាស ១ គ្រឿង នាស៊ីហ្គេម ២០២៣។
លោក ណយ ផាណា បន្ថែមថា ថ្នាក់ដឹកនាំសហព័ន្ធ រួមទាំងអត្តពលិកជម្រើសជាតិ បានប្ដេជ្ញារួមគ្នា ដើម្បីឆ្ពោះទៅសម្រេចមេដាយជូនជាតិ ហើយសហព័ន្ធមានផែនការច្បាស់លាស់ ដែលពង្រឹងបច្ចេកទេសក្រុមជម្រើសជាតិ និង ១ ក្រុមទៀត កំពុងហ្វឹកហាត់នៅចិន។ លោកជឿជាក់ថា ការហ្វឹកហាត់នៅចិន ក្រុមកាយសម្ព័ន្ធកម្ពុជា នឹងទទួលបានលទ្ធផលល្អ ក្នុងពេលចូលរួមប្រកួតស៊ីហ្គេម ២០២៣។

លោកអគ្គលេខាធិការ បន្តថា ការប្រកួតថ្នាក់ជាតិឆ្នាំនេះ ក្រៅពីផ្តោតលើសមិទ្ធផលកីឡាករ-កីឡាការិនី សហព័ន្ធក៏ជំរុញអភិវឌ្ឍន៍សមត្ថភាពមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ដើម្បីត្រៀមការប្រកួតកីឡាជាតិ លើកទី ៣ និងត្រៀមសម្រួចគោលដៅឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូង ក្រោយរង់ចាំរយៈពេល ៦៤ ឆ្នាំ របស់ព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ការប្រកួតកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់លោក ថោង ខុន ឆ្នាំ ២០២២ គ្រោងនឹងបញ្ចប់នាល្ងាចថ្ងៃទី ២៧ តុលា ដោយមានកីឡាករ កីឡាការិនី ចូលរួម ៦៤ នាក់ មកពីខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ប្រកួតលើ ១៣ វិញ្ញាសា និងមានមន្ត្រីគណៈកម្មការបច្ចេកទេស ៣៣ នាក់៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់