Connect with us

កីឡា

លោក​ Honda​ ចាប់​​អារម្មណ៍​​កីឡាករ​​ខ្មែរ​-​អាមេរិក​​ Nick​ Taylor​ ខ្លាំង​

បានផុស

នៅ

អ្នក​ចាត់​ការ​ទូទៅ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា លោក Keisuke Honda ​បាន​ចាប់​អារម្មណ៍​ខ្លាំង​អំពី​សមត្ថភាព​របស់​​កីឡាករ​ខ្មែរ-អាមេរិក Nick Taylor ​ដែល​ទើប​តែ​បាន​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លើក​ដំបូង​កាល​ពី​​​ពេល​ថ្មី​ៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Keisuke Honda បាន​និយាយ​ថា ៖« Nick ជាកីឡាករ​ល្អ​ម្នាក់។ រូប​គេ​មាន​មូលដ្ឋាន​គ្រឹះល្អ​ ដែល​បាន​ហ្វឹក​ហាត់​ក្នុង​បរិយាកាស​បាល់ទាត់​កម្រិត​ខ្ពស់​នៅ​សហរដ្ឋ​អាមេរិក។ សម្រាប់​ខ្ញុំ​​ ងាយស្រួលទំនាក់ទំនងជាមួយគ្នា។ សម្រាប់ខ្ញុំគាត់ជាកីឡាករល្អម្នាក់ ប៉ុន្តែ​​រូប​គេ​​ត្រូវការ​ពេលវេលា​ដើម្បី​សម្រប​ខ្លួន​ជា​មួយ​ក្រុម​ជម្រើស​ជាតិ។ សម្រាប់​ការប្រកួត​គាត់​កន្លង​មក រូប​គេ​មាន​​ឱកាស ប៉ុន្តែ​​មិន​សម្រេច​បាន»។

កីឡាករ​ខ្មែរ-អាមេរិក​ Nick Taylor ដែល​កំពុង​លេង​នៅ​​​​ក្លឹប​បាល់ទាត់​អាមេរិក Orlando City B ត្រូវ​បាន​កោះ​ហៅ​ចូល​រួម​ជា​មួយ​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិកម្ពុជា​លើក​ដំបូង​សម្រាប់​ការ​ប្រកួតមិត្តភាព​អន្តរជាតិ​ជា​មួយ បង់ក្លាដែស កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២។ ក្រោម​ការ​ដឹក​នាំ​របស់​លោក Honda កីឡាករ​ខ្មែរ-អាមេរិក​រូបនេះ​ត្រូវ​បាន​ប្តូរ​ចូល​នៅ​វគ្គ​ទី​២ ហើយ​ក៏​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​កត់​សំគាល់​ផង​ដែរ៕

Nick Taylor (លេខ​២៣) ជា​មួយ​ក្រុម​ជម្រើស​ជាតិ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម