កីឡា
Barcelona និង At.Madrid ក្រុមខ្លាំងដទៃទៀតធ្លាក់ចេញពីវគ្គចែកពូល Champions League
ក្រុមយក្សរបស់អេស្ប៉ាញពីរ Barcelona និង Altectico Madrid បានធ្លាក់ចេញពីវគ្គចែកពូល UEFA Champions League ដែរហើយ បន្ទាប់ពីចាញ់ និងស្មើរៀងៗខ្លួន កាលពីយប់មិញ។

Barcelona បានចាញ់ FC Bayern Munich ដោយលទ្ធផល ០-៣ ពីគ្រាប់បាល់របស់ Sadio Mane, Eric Maxim Moting និង Pavard ដែលនេះគឺជាបរាជ័យដទៃទៀត សម្រាប់ក្រុមរហស្សនាមអ្នកមានបុណ្យមួយនេះ ក្រោមថ្វីជើង Bayern Munich និងនាំឲ្យឈរនៅលេខ ៣ ក្នុងពូល បន្ទាប់ពី Inter ក៏បានយកឈ្នះ Viktoria Plzen ៤-០។
ដូច្នេះ Barcelona ត្រូវធ្លាក់មកលេង UEFA Europa League ១ ថ្ងៃ បន្ទាប់ពី Juventus ក៏ត្រូវទៅលេង Europa League ដូចគ្នា។

ដោយឡែក Athletico Madrid វិញ ក៏បានជ្រុះចេញត្រឹមវគ្គចែកពូលដូចគ្នា បន្ទាប់ពីយប់មិញបានប្រកួតស្មើ ២-២ ទល់នឹង Bayern Leverkusen ដែលលទ្ធផលនេះ នាំឲ្យ At. Madrid ឈរនៅលេខ ៣ ក្នុងពូលដូចគ្នា ដោយរកបានតែ ៥ ពិន្ទុ គ្រាដែលក្រុមលេខ ២ FC Porto មាន ៩ ពិន្ទុ។
យប់មិញក៏បានរកឃើញ ៣ ក្រុមបន្ថែមទៀត ដែលបានឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយផងដែរ គឺ Liverpool, Porto និង Inter Milan។ សរុបពេលនេះរកឃើញ ១២ ក្រុមហើយ បន្ទាប់ពីក្លិប Manchester City, Real Madrid, Napoli, Bayern Munich, Club Brugge, PSG, Chelsea, Benfica និង Borussia Dortmund៕
លទ្ធផលគូដទៃទៀត ៖

អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?