Connect with us

កីឡា

៣ ចំណុច លោក Conor Nestor លើកឡើងមុនជួប បឹងកេត ចុងសប្ដាហ៍នេះ​

បានផុស

នៅ

គ្រូ​បង្វឹក នៃ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង លោក Conor Nestor បាន​បង្ហើប​ឲ្យ​ដឹង​ថា ជួប​បឹង​កេត នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​តានតឹង ក្នុង​ជំនួប​សប្ដាហ៍​ទី ២២ វគ្គ ៤ ក្រុម​ក្រោយ ដែល​ជា​សប្ដាហ៍​ដំបូង នៃ​ជុំ​ចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះខ័ន​រាជ​ស្វាយរៀង​, វិសាខា​, ភ្នំពេញ​ក្រោន និង​បឹងកេត គឺជា​ក្រុម​កំពូល​ទាំង ៤ ដែល​បាន​កៅអី​ប្រកួត​វគ្គ ៤ ក្រុម​ចុងក្រោយ​. ឬ​អាច​និយាយ​ដោយ​ស្រួល​គឺជា​វគ្គ​ដែល​ប្រកួត​ដណ្ដើម​ជើងឯក​តែម្ដង ដោយ​ក្រុម​ទាំង ៤ ត្រូវ​ជួប​គ្នា​ចំនួន ២ ជើង​ទៀត សរុប​ម្នាក់ ៦ ប្រកួត។ ហើយ​ចាប់ផ្ដើម​ដំបូង ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​មកលេង​ផ្ទះ​របស់​បឹងកេត ដែល​ដើមឡើយ​ត្រូវ​ប្រកួត​នៅ​ខេត្ត​ស្វាយរៀង។

លោក Conor Nestor បាន​ឲ្យ​ដឹង​ដូច្នេះ​ថា «វា​ជា​ការ​ប្រកួត​ធំ​មួយ ដោយ​ក្រុម​ជើងឯក​ឆ្នាំ ២០១៩ ត្រូវ​លេង​ទល់នឹង​ក្រុម​ជើងឯក​ឆ្នាំ ២០២០។ វា​តែងតែ​ជា​ការ​ប្រកួត​ដ៏​តានតឹង​មួយ នៅ​ពេល​យើង​លេង​នៅ​កីឡដ្ឋាន​ខេម​បូ​ឌា​អ៊ែ​វ៉េ ហើយ​ពួកយើង​រំពឹងថា វា​ជា​ការ​ប្រកួត​ដ៏​ពិបាក​មួយទៀត​សម្រាប់​យើង»​។

គ្រូ​បង្វឹក​សញ្ជាតិ​អៀរ​ឡង់​ខាងជើង ក៏បាន​បញ្ជាក់​ពី​បញ្ហា​កីឡាករ​ផង​ដែរ ដោយមាន​កីឡាករ​ច្រើន​ដែល​កំពុង​ឈឺ​ដោយសារតែ​បញ្ហា​អាកាសធាតុ ពោល​គឺ​លោក​ថា​មាន​កីឡាករ ៤ នាក់ ដែល​នឹងត្រូវ​អវត្តមាន​ដោយសារតែ​គ្រុន​ឈឺ។

ចុងក្រោយ​លោក​ក៏បាន​ផ្ញើ​សារ​ទៅកាន់​អ្នកគាំទ្រ​ថា «ពិតណាស់ ដំបូង​ឡើយ​យើង​ត្រូវ​លេង​នៅ​ស្វាយរៀង​នៅ​ជុំ​បន្ទាប់ អញ្ចឹង​ហើយ​វា​មិនមែន​ជា​ការ​លុប​ការប្រកួត​នៅ​ក្នុង​ផ្ទះ​យើង​ទេ។ អ្នកគាំទ្រ​តែងតែ​នៅ​លេខ​រៀង​ទី ១ ប៉ុន្តែ​ការដែល​យើង​ប្រកួត​នៅ​ក្រោម​ភាព​មិន​ស្មើភាព​គ្នា​ចំពោះ​ស្ថានភាព​បែបនេះ វា​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ នៃ​ក្លិប។ ការ​លេង​ដោយ​ភាព​ស្មើភាព​គ្នា និង​ស្មារតី​កីឡា ត្រូវតែ​គោរព​តាម​ដូចគ្នា»។

គួរ​រំលឹក​ថា ៣ ប្រកួត​ចុងក្រោយ​រវាង​ព្រះខ័ន​រាជ​ស្វាយរៀង ជាមួយ បឹងកេត នៅ​ឆ្នាំ ២០២២ នេះ គឺ​បឹងកេត មិនដែល​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​ឡើយ ពោល​គឺ ជើង​ទី ១ ស្វាយរៀង ឈ្នះ ៤-០, ជើង​ទី ២ ស្វាយរៀង បន្ត​ឈ្នះ ០-១ និង​ជើង​ទី ៣ ស្មើគ្នា ២-២៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងសាធារណការព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកក្លែងបន្លំជាអ្នកផ្ដល់សេវារបស់ក្រសួង

ព័ត៌មានជាតិ២៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អប់រំ៖ កម្មវិធី YSEALI បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពយុវជននៅកម្ពុជាកាន់តែប្រសើរ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

តម្លៃប្រេងកើនខ្ពស់បំផុត​ក្នុងរយៈពេល​​៣ខែ ជុំវិញទណ្ឌកម្មថ្មីរបស់​អាមេរិក​លើ​រុស្ស៊ី​

ព័ត៌មានជាតិ៣៣ នាទីutes មុន

ឈ្វេងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋាន​​ ដែលអភិវឌ្ឍសមត្ថភាពមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ

ព័ត៌មានជាតិ៣៧ នាទីutes មុន

ក្រសួងបរិស្ថាន កំពុងរៀបចំទីលានទុកដាក់សំរាមឱ្យបានត្រឹមត្រូវទូទាំងប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម