Connect with us

កីឡា

៥​ចំណុច​​នេះ​​ ប្រមុខ​​ដឹក​​នាំ​​​កីឡា​កាយសម្ព័ន្ធ​​ឲ្យ​​ពង្រឹង​​ដើម្បី​​ស៊ីហ្គេម​​២០២៣

បានផុស

នៅ

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបាន​ជំរុញ​គណៈកម្មការ​ប្រតិបត្តិ​សហព័ន្ធ​​ពង្រឹង​លើកត្តា​៥​ចំណុច​​សម្រាប់​កីឡា​កាយ​សម្ព័ន្ធ​ដើម្បី​ត្រៀម​ដណ្តើម​មេដាយ​ស៊ីហ្គេម ឆ្នាំ​២០២៣​នៅ​កម្ពុជា។

ឯកឧត្តម ថោង ខុន និង​អគ្គលេខាធិការ ណយ ផាណា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​បិទការ​ប្រកួត​​កីឡា​កាយ​សម្ព័ន្ធ​ជើង​ឯក​ថ្នាក់​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា​នេះ ឯកឧត្តម ថោង ខុន បាន​លើក​ឡើង​​ពី​ចំណុច​ទាំង​៥​ថា ១. បណ្តុះបណ្តាលថ្នាក់ថ្នាលតាមកម្រិតអាយុ និងបង្កើនបរិមាណ-គុណភាពកីឡាករ កីឡាការិនី ក្លិប សមាគមកីឡាកាយសម្ព័ន្ធឱ្យបានទូលំទូលាយ។ ២. ពង្រឹងសមត្ថភាព អាជ្ញាកណ្ដាល ចៅក្រម មន្ត្រីបច្ចេកទេសឱ្យកាន់តែល្អប្រសើ ទាំងបរិមាណ និងគុណភាព។ ៣. ជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប សមាគម។ ៤. ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លិប សមាគមទូទាំងប្រទេសឱ្យបានរឹងមាំ និងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត។ ទី៥ជំរុញឱ្យមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឱ្យបានច្រើនមុនពេលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចូលមកដល់។

បច្ចុប្បន្ន​នេះ អត្តពលិក​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជាចំនួន​១០​រូប និង​គ្រូ​ជំនួយ​ម្នាក់​កំពុង​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន​រហូត​ដល់​កីឡា​ស៊ីហ្គេម នា​ខែ​ឧសភា ឆ្នាំ​២០២៣​ទើប​វិល​ត្រឡប់​មក​វិញ​ដើម្បី​ប្រកួត​តែ​ម្តង។

កាល​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ (លើក​ឆ្នាំ​២០២២) នៅ​ប្រទេស​វៀតណាម ក្រុម​កីឡា​​កាយ​សម្ពន្ធ​កម្ពុជា​ធ្វើ​បាន​ល្អ​មែន​ទែន​ដោយ​ទទួល​បាន​មេដាយ​ប្រាក់​៣​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង​ដែល​ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​សម្រាប់​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម