Connect with us

កីឡា

ទោះ​​ចាញ់​​បឹងកេត​ ក៏​​ព្រះ​​ខ័ន​​រាជ​​ស្វាយ​រៀង​​នៅ​​តែ​​បន្ត​​នាំ​​មុខ​​៦​​ពិន្ទុ

បានផុស

នៅ

ក្លឹប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅ​បន្ត​នាំ​មុខ​គូ​ប្រជែង​ចំណាត់​ថ្នាក់​លេខ​២​វិសាខា ៦​ពិន្ទុ​ដដែល បើ​ទោះ​ជា​បាន​ចាញ់​បឹងកេត ​នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃ​វគ្គ​៤​ក្រុម​ចុង​ក្រោយ ខេមបូឌានព្រីមៀរលីគ​២០២២។

ការ​ប្រកួត​ធ្វើ​​នៅ​ទឹក​ដី​បឹងកេត​បាន​៣៤​នាទី​កីឡាករ​ព្រះ​ខ័ន​រាជ​ស្វាយរៀង Clyde  O’connell ​តែត​ចូល​ទី​បាន​សម្រេច​ដើម្បី​នាំមុខ ១-០ នៅ​វគ្គ​ទី​១។ យ៉ាងណា​នៅ​វគ្គ​ទី​២​ បឹងកេត ធ្វើ​បាន​យ៉ាង​ល្អ​តាម​ការ​ការពារ​ និង​វាយ​បក ក្នុង​នោះកីឡាករ Zabihi Taher រក​បាន​គ្រាប់​បាល់​តាម​ស្មើ ១-១ នៅ​នាទី​ទី​៥៤ មុន​ពេល​ខ្សែ​ប្រយុទ្ធ​លេច​ធ្លោ សៀង ចន្ធា ទទួល​បាន​បាល់​អូស​ដាច់​ខ្សែ​ការពារ​ស៊ុត​ចូល​បាន​សម្រេច​នៅ​នាទី​ទី​៦៤​ដែល​បាន​ក្លាយ​ជា​គ្រាប់​បាល់​ជ័យជម្នះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជ័យជម្នះ​នេះ​ផ្តល់​ឲ្យ បឹងកេត ទទួល​បាន​៣​ពិន្ទុ​បន្ថែម​កាត់​បន្ថយ​គម្លាយ​ពិន្ទុ​ពី​​ក្រុម​​ចំណាត់​ថ្នាក់​លេខ​៣​ភ្នំពេញ​ក្រោន ១ពិន្ទុ ក្រុម​លេខ​២​វិសាខា​​២​ពិន្ទុ​ និង​មាន​គម្លាត​ពី​ក្រុម​កំពូល​តារាងព្រះ​ខ័ន​រាជ​ស្វាយរៀង​៨​ពិន្ទុ។

ទោះ​ជា​យ៉ាង​ណា ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​វិញ​នៅ​តែ​រក្សា​បន្ត​នាំ​មុខ​៦​ពិន្ទុ​លើ​​វិសាខា​ដដែល ដោយសារ​តែ​​វិសាខា​បាន​ចាញ់​ភ្នំពេញ​ក្រោន ៤-៣។ កាល​ពី​ចប់​ជុំ​ទី​៣ ព្រះ​ខ័ន​រាជ​ស្វាយរៀង ក៏​នាំ​មុខ​គូ​ប្រជែង​៦​ពិន្ទុ​ដែរ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ​គឺ​ភ្នំពេញ​ក្រោន​ហាក់​ធ្វើ​បាន​ខ្លាំង​មែន​ទែនប្រមាណ​៥​ប្រកួត​ចុង​ក្រោយ​ដោយ​មិន​ទាន់​ស្គាល់​បរាជ័យ​សោះ។ ក្រុម​នេះ​ក៏​ឈ្នះ​​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ​នៅលើ​កំពូល​តារាង​ទាំង​៤​គឺ​ឈ្នះ ព្រះ​ខ័ន​រាជស្វាយរៀង ៣-០, ឈ្នះ​បឹងកេត ៣-០ និង​ឈ្នះ​វិសាខា ៤-៣។

ការ​ប្រកួតបន្ទាប់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ជួប វិសាខា វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នៅកីឡដ្ឋាន​ព្រីនស៍៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៥ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៤២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

Sokha Hotels

ព័ត៌មានពេញនិយម