កីឡា
ប្រដាល់សកលកម្ពុជា ចេញទៅប្រកួតជើងឯកអាស៊ី នៅហ្ស៊កដានី
កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ចំនួន ៦ រូប បានចេញទៅចូលរួមប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ី (ASBC Asian Elite Men And Women Boxing Championship) ឆ្នាំ ២០២២ នៅប្រទេសហ្ស៊កដានី។

សហព័ន្ធបានបញ្ជូនកីឡាករ ៦ រូប ក្នុងនោះ ៤ រូប ហ្វឹកហាត់ និងចាកចេញពីកម្ពុជា រួមមាន កីឡាករ សៅ រង្សី, នូវ សុខទី, ទូច ដេវីត និង វ៉ែន រដ្ឋា ខណៈ ២ រូបទៀត ហ្វឹកហាត់ និងធ្វើដំណើរពីប្រទេសអូបេគីស្ថាន គឺកីឡាករ ណាស្រេឌីនូវ អាន់វ៉ា និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា។ ការប្រកួតនេះ ចាប់ផ្ដើមពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់ដោយ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ និងជាប្រធានប្រតិភូដឹកនាំបេសកកម្ម។

ការប្រកួតនេះ គឺជាការធ្វើតេស្តយ៉ាងសំខាន់សម្រាប់កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣ ដែលជាការវាស់ស្ទង់សមត្ថភាពរបស់កីឡាករម្នាក់ៗថា តើពួកគេឈានដល់កម្រិតណា បន្ទាប់ពីការហ្វឹកហាត់ជាមួយគ្រូបង្វឹកថ្មីជនជាតិកាហ្សាក់ស្ថាន លោក Kassymkhanov Berikbol Amantayevich ដែលជាគ្រូបង្វឹកជាប់កិច្ចសន្យាឧបត្ថម្ភគាំទ្រដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC)។
លោកបន្ថែមថា «អ្វីដែលជាយុទ្ធសាស្ត្រសំខាន់សម្រាប់សហព័ន្ធ ការបញ្ជូនកីឡាករចូលរួមព្រឹត្តិការណ៍នេះ គឺជាការវាស់ស្ទង់បច្ចេកទេសដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិរបស់យើងដែលយើងផ្ដល់ឱកាសឲ្យពួកគាត់បានចូលរួមប្រកួតលក្ខណៈអន្តរជាតិ ដ្បិតពួកគាត់មិនសូវមានឱកាសច្រើនក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ អ៊ីចឹងនេះជាឱកាសសំខាន់ក្នុងការពង្រឹងបច្ចេកទេស ក៏ដូចជាវាស់ស្ទង់កម្រិតរបស់ពួកគាត់ថា ពួកគាត់ឈានដល់កម្រិតណា ដើម្បីឲ្យពួកគាត់ត្រៀមលក្ខណៈបន្ថែមឈានទៅដណ្ដើមមេដាយមាសសម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣»។
«ការចូលរួមនេះដែរ យើងជឿជាក់ថា ពួកគាត់នឹងអាចធ្វើបានល្អជាងការប្រកួតជើងឯកអាស៊ីលើកមុនៗ។ យើងគិតថា ពួកគាត់នឹងទទួលបានជ័យជម្នះលើគូប្រកួតដែលមានកម្រិតបច្ចេកទេសប្រហាក់ប្រហែលគ្នា ក៏ដូចជាក្រោមពួកគាត់។ ពួកយើងគិតថា ពួកគាត់នឹងអាចធ្វើបានល្អជាងឆ្នាំមុនៗ ដែលយើងធ្លាប់ចូលរួមប្រកួត ដោយសារប្រវត្តិសាស្ត្ររបស់ប្រដាល់សកលកម្ពុជា ពុំធ្លាប់ទទួលបានមេដាយកម្រិតអាស៊ី…»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ប៊ុយ សុភ័ណ្ឌ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ