កីឡា
មុនឈ្នះជើងឯកលីគទី២ ក្រុម EDC គិតថា ខ្លួនស្ទើរតែអស់ឱកាសឈ្នះទៅហើយ
ក្រុមអគ្គិសនីកម្ពុជាបានគ្រងជើងឯកលីគកម្ពុជាទី២ បន្ទាប់ពីប្រកួតចុងក្រោយបានយកឈ្នះលើក្រុមខេត្តត្បូងឃ្មុំដោយលទ្ធផល ១-០ ប៉ុន្តែក្រុមមួយនេះគិតថា ខ្លួនស្ទើរតែបាត់បង់ឱកាសឈ្នះជើងឯកទៅហើយ។

លោក ទុំ សារ៉ាយ គ្រូបង្វឹកអគ្គិសនីកម្ពុជាបានប្រាប់ថា ៖«និយាយពីអារម្មណ៍គឺ សប្បាយចិត្តខ្លាំងណាស់ ដោយសារក្រុមធ្វើបានល្អ ហើយក្រុមយើងសុទ្ធតែយុវជនខ្មែរសុទ្ធទៀត។ អីចឹងដណ្តើមបានជើងឯកលីគទី២នេះគឺល្អមែនទែនដើម្បីឈានទៅការលេងលីគកំពូល»។
ទោះបីជាយ៉ាងណាឈានដល់វិនាទីចុងក្រោយទើបក្រុមនេះដឹងថា ខ្លួនបានក្លាយជាជើងឯកដោយសារពិន្ទុប្រទាញប្រទង់គ្នាខ្លាំងសម្រាប់ក្រុមកំពូលទាំង៣។
លោកគ្រូបង្វឹករូបនេះបាននិយាយថា ៖«តាំងពីដើមមក ក្រុមកំពូលតារាងទាំង៣មានពិន្ទុប្រទាញប្រទង់គ្នា។ ក្រុមអគ្គិសនីគិតថា បាត់បង់ឱកាសដណ្តើមយកពាននេះទៅហើយ តែដោយសារមានការខំប្រឹងប្រែងរបស់កីឡាករដែលពួកគាត់បានស្រោចស្រង់ពិន្ទុប្រកៀកប្រកិតជាមួយក្រុម អាយអេសអាយ ដង្កោសែនជ័យ និង ក្រុមប៉ូលិស ហើយសំណាងបែរជាទទួលបានមកក្រុមយើងវិញ ដោយសារអគ្គិសនីមានប្រៀបនៅក្រៅដី»។

ចំណុចមានប្រៀបគឺ ក្រុមអគ្គិសនីកម្ពុជាបានយកឈ្នះក្រុម អាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផល ៣-០ នៅក្នុងដីរបស់ខ្លួន ប៉ុន្តែក្រុម អាយអេសអាយ ដង្កោសែនជ័យ បានយកឈ្នះ អគ្គិសនីកម្ពុជា តែ ១-០ ប៉ុណ្ណោះនៅក្នុងដីរបស់ខ្លួន។ ប្រការនេះហើយបានជាអគ្គិសនីកម្ពុជាបានក្លាយជាជើងឯក។
រឿងគួរឲ្យកត់សំគាល់មួយទៀតនោះគឺ ការប្រកួតម្សិលមិញ ប្រសិនបើក្រុមប៉ូលិសឈ្នះ អាយអេសអាយ ដង្កោសែនជ័យ គឺក្រុមប៉ូលិស នឹងក្លាយជាជើងឯក ដោយសារប៉ូលិសមានប្រៀប ប៉ុន្តែប៉ូលិសបានចាញ់ ៥-១៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង