Connect with us

កីឡា

CAMSOC គ្រោង​រៀបចំមហាសន្និបាត​ បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ចាស់​ និង​លើក​ទិសដៅ​ឆ្នាំ​ថ្មី

បានផុស

នៅ

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​ហៅ​កាត់​ថា CAMSOC នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២១​ខាងមុខនេះ នឹង​រៀបចំ​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ចាស់​និង​លើក​ទិសដៅ​បន្ត ដោយ​គ្រោង​នឹង​ពិភាក្សាគ្នា​បញ្ហា​ទូទៅ បញ្ហា​ប្រឈម និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ឆ្ពោះទៅ​ឆ្នាំ​២០២៣ ឲ្យ​ទទួល​បាន​ជោគជ័យ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC ។

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍​បញ្ជាក់​ថា នៅ​ក្នុង​ការរៀបចំ​នេះ​ថ្វី​ដ្បិតតែ​ នៅ​ក្នុង​ឆ្នាំ​២០២០ យើង​ជួបប្រទះ​បញ្ហា​ខ្លះៗ ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ ប៉ុន្តែ​សកម្មភាព​ការងារ និង​សមិទ្ធផល​ការងារ​របស់ CAMSOC សម្រេច​បាន​លើសពី​ការ​រំពឹងទុក​។ សមិទ្ធផល​ឆ្នាំ​២០២០ គឺជា​កត្តា​កំណត់​សម្រាប់​ជោគជ័យ ឆ្នាំ​២០២៣ ដោយ​ការងារ​ឆ្នាំ​២០២០​យើង​បានធ្វើ​កិច្ចការ​ជាច្រើន​លើ​ឯកសារ​គតិយុត្ត របៀបរបប​ការងារ យន្តការ​នៃ​សុខដុម​នីយកម្ម​នៅ​ក្នុង​ក្របខ័ណ្ឌ​ការងារ CAMSOC​។ ក្រៅពី​ការងារ​សំខាន់ៗ យើង​ក៏បាន​ដាក់​ចេញ​នូវ​គោលការណ៍​ដោះស្រាយ​លើ​បញ្ហា​ប្រឈម និង​ការ​ដាក់​ចេញ​នូវ​ទិសដៅ​សម្រាប់​ឆ្នាំ​២០២១ ហើយ​បញ្ហា​ធំ​ដែល​ប្រឈម​ខ្លាំង​នោះ គឺ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​ប៉ះពាល់​ដល់​វិស័យ​នានា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជាពិសេស​គឺ​វិស័យ​កីឡា​ក៏​ទទួលរង​នូវ​ផល​ប៉ះពាល់​ខ្លាំង​ដូចគ្នា​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្រាប់​ផែនការ​ទិសដៅ​បន្ត​នៅ​ឆ្នាំ​២០២១ ក៏​ត្រូវ​បាន​លោក​អគ្គលេខា​បញ្ជាក់​ឲ្យដឹង​ដែរ​ថា CAMSOC​ មាន​ការងារ​ត្រូវ​បន្ត​ធ្វើ​ច្រើន​ណាស់ ក្នុង​នោះ​ក៏​កម្ពុជា​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នា​ខែ​វិច្ឆិកា​ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ហើយ​ឆ្នាំ​២០២១​នេះ​ គឺ​ត្រូវ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ រីឯ​ឆ្នាំ​២០២២ គឺជា​ឆ្នាំ​អនុវត្ត​បន្ត​នូវ​អ្វី​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២១ ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ គឺ​យើង​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​ការងារ​ទូទៅ​នៅ​ក្នុង​ផ្នែក​បច្ចេកទេស ដូចជា​ទីលាន​ប្រកួត​ការកំណត់​ប្រភេទ​កីឡា​វិញ្ញាសា​ប្រកួត​ថា​ តើ​ត្រូវ​កំណត់​មាន​ចំនួន​ប៉ុន្មាន​។

នៅ​ក្នុង​ផែនការមេ​ស៊ី​ហ្គេម ២០២៣ ដែល​ដាក់​ទិសដៅ​តាំងពី​ឆ្នាំ​២០១៩​កន្លងមក រហូតដល់​ឆ្នាំ​២០២០ ក៏​មាន​កន្លែង​ខ្លះ​យើង​អាច​ធ្វើ​បាន និង​កន្លែង​ខ្លះ​ទៀត ក៏​មិន​អាច​ធ្វើ​បាន​ដែរ ព្រមទាំង​ការ​អាក់ខាន​មួយ​ចំនួន​លើ​ផែនការ​អនុវត្ត​នៃ​ការអភិវឌ្ឍ​សមត្ថភាព​កីឡាករ កីឡាការិនី​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០២១ តទៅ យើង​នឹងធ្វើ​កិច្ចការ​ទាំងអស់​កាន់តែ​សកម្ម ដោយ​ឆ្នាំ​២០២១ គឺជា​ឆ្នាំ​ចាប់​ផ្តើម​ដ៏​សំខាន់​និង​ពិសេស នៃ​ការអនុវត្ត​ឆ្ពោះ​ទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ ជួបជុំគ្នា ដើម្បី​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​”​ព្រែកជីក​ហ្វូណន​តេ​ជោ​”

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ អំពាវនាវឱ្យពលរដ្ឋទាញយកកម្មវិធីមួយនេះ ដែលអាចរាយការណ៍ពីករណីគ្រឿងញៀនដោយសម្ងាត់

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយពីការសិក្សាជំនាញបច្ចេកទេសដល់​ពលការិនីទើបត្រឡប់ពីអារ៉ាប៊ីសាអូឌីត

កីឡា១១ ម៉ោង មុន

IOC ពិន័យអតីតសមាជិកអូឡាំពិកជាន់ខ្ពស់ Sheikh Ahmad រយៈពេល១៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានជាតិ២១ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

ព័ត៌មានជាតិ២ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ ចង់ប្រែក្លាយ ប.ស.ស ជាស្ថាប័នឈានមុខក្នុងការបម្រើសេវា​ជូនពលរដ្ឋនៅកម្ពុជា

សន្តិសុខសង្គម២ ថ្ងៃ មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

Sokha Hotels

ព័ត៌មានពេញនិយម