កីឡា
ពានរង្វាន់បាល់ទះសម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យគុណផលរបស់កីឡាកររីកចម្រើន គួរកត់សម្គាល់
ពានរង្វាន់បាល់ទះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ចប់ដោយជោគជ័យ និងរលូន ស្របពេលសហព័ន្ធកីឡាបាល់ទះកម្ពុជា មានផែនការជាច្រើនដែលត្រូវធ្វើនៅពេលខាងមុខ ជាពិសេសត្រៀមខ្លួនឲ្យបានល្អមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ កាលពីរាត្រីថ្ងៃអាទិត្យ ទី ៣០ ខែតុលា ឆ្នាំ ២០២២ ថា «លទ្ធផលជារួមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ ២០២២ បានបញ្ចប់ទៅដោយភាពរលូន និងអស្ចារ្យ ព្រោះថាក្លិបជាសមាជិកទាំង ១១ ចូលរួមសុទ្ធតែជាក្រុមខ្លាំង មិនតែប៉ុណ្ណោះ យើងបានបង្កើតឲ្យមានការប្រកួតមិត្តភាពអន្តរជាតិសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ជាមួយសិង្ហបុរី និងគុយបា»។
លោកបន្តថា «គុណផលរបស់កីឡាករមានការរីកចម្រើនគួរឲ្យកត់សម្គាល់ លើសពីការរំពឹងទុក។ ខ្ញុំជឿជាក់ថា នៅពេលព្រឹត្តិការណ៍នេះបានបញ្ចប់ដោយជោគជ័យ ផ្អែកលើបទពិសោធន៍របស់គាត់ លេងលើទីលានបានល្អប្រសើរ។ អីចឹងយើងកម្រិតអនាគតរបស់យើងសម្រាប់ស៊ីហ្គេមឆ្នាំ ២០២៣ យើងអាចឈានមួយកម្រិតទៀត។ ប៉ុន្តែទន្ទឹមនឹងនេះដែរ យើងមិនអាចដេកលង់លក់ក្នុងភាពសប្បាយរីករាយនៅពេលនេះទេ អ្វីដែលយើងគិតបន្តនោះ គឺស៊ីហ្គេម ២០២៣ ដែលនៅសល់មិនដល់ ២០០ ថ្ងៃទេ»។

លោកអគ្គលេខាធិការសង្កត់ធ្ងន់ថា «អីចឹង សហព័ន្ធ បានដុតដៃដុតជើងយ៉ាងខ្លាំង បើតាមអនុសាសន៍របស់ លោក នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបហើយ យើងនឹងមានមិត្តភាពបន្ថែមទៀតជាមួយនឹងបារាំង ដោយអាចអញ្ជើញក្រុម U21 របស់បារាំង មកប្រកួតនៅកម្ពុជា ឬ នាំយកកីឡាករកម្ពុជា ទៅប្រកួតនៅប្រទេសបារាំង តែម្ដង ហើយការប្រកួតនេះអាចនឹងកើតមានឡើងក្នុងពេលឆាប់ៗ។ ខ្ញុំជឿជាក់ថា ស៊ីហ្គេមឆ្នាំ ២០២៣ កម្ពុជា នឹងធ្វើអ្វីរឹតតែអស្ចារ្យថែមទៀតជូនជាតិមាតុភូមិ»។
លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធដែលរួមចំណែកសហការគ្នា ដំណើរការប្រកួតរហូតបញ្ចប់ដោយរលូន និងជោគជ័យ។
លោកបានបញ្ជាក់ថា ការរៀបចំពានរង្វាន់សម្ដេចតេជោ នេះឡើង ក្នុងគោលបំណងសំខាន់ៗដូចជា ៖ « ១).ផែនការ ១ ក្នុងការធ្វើឲ្យកីឡាបាល់ទះកម្ពុជា កាន់តែមានគុណភាពខ្ពស់ និងឈានទៅរកស្តង់ដារកម្រិតពិភពលោក។ ២).ពង្រឹងវិស័យបាល់ទះឲ្យកាន់តែមានប្រជាប្រិយភាព និងមានការគាំទ្រកាន់តែខ្លាំងពីសំណាក់យុវជន រួមចំណែកធ្វើឲ្យប្រជាជនកម្ពុជា មានសុខភាពល្អ ជៀសផុតពីអំពើអសកម្មនានាក្នុងសង្គម។ ៣).បង្កើនកម្រិតសមត្ថភាពឲ្យកាន់តែប្រសើរឡើង សម្រាប់ត្រៀមប្រកួតសំខាន់ៗនាពេលខាងមុខ ជាពិសេសការជ្រើសរើសកីឡាករចូលក្នុងជម្រើសជាតិ សម្រាប់ត្រៀមស៊ីហ្គេម ២០២៣ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ៤).ពង្រឹងក្រុមជម្រើសជាតិកម្ពុជា ដើម្បីឈ្នះមេដាយមាសស៊ីហ្គេមលើកទី ៣២ និងប្រកួតអន្តរជាតិនានា»។

សម្រាប់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ ២០២២ មានក្រុមចំនួន ១១ ចូលរួម ដោយក្នុងនោះក្រុមចំនួន ៥ ក្រុម (បានពីការអញ្ជើញ) និង ៦ ក្រុម ឡើងមកពីពានរង្វាន់សម្ដេចក្រឡាហោម កន្លងទៅ ដោយបែងចែកជាពូលប្រកួតជម្រុះតាំងពីថ្ងៃទី ១៥ ខែតុលា មកម្ល៉េះ លើទីលានកីឡដ្ឋានព្រីនស៍ ស្របពេលជើងឯកបានទៅក្រុមបាល់ទះវិសាខា ហើយជើងឯករងបានទៅក្រុមក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ ៣ បានទៅក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្រុមលេខ ៤ បានទៅក្រុមកងពលធំអន្តរាគមន៍លេខ ៣៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច