កីឡា
ម្ចាស់មេដាយមាសអាស៊ី ខាន់ ចេសា ប្រកួតជើងឯកពិភពលោកស្អែក
កីឡាការិនី និងកីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជានឹងប្រកួតជើងឯកជឺជីតស៊ូពិភពលោក នៅថ្ងៃទី២ ខែវិច្ឆិកា នេះនៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម។
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ដែលជាម្ចាស់មេដាយមាសទ្វីបអាស៊ី ឆ្នាំ២០១៨ នឹងប្រកួតវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ -៥២kg នៅថ្ងៃទី២ ខែវិច្ឆិកា។ ចំណែកនៅថ្ងៃទី៣ ខែវិច្ឆិកា កីឡាករ ហួរ សេងហុង ប្រកួតវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ -៦៩kg និង កីឡាករ ថន អេនដ្រូ ប្រកួតវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ -៦២kg។
ការចូលរួមប្រកួតជើងឯកពិភពលោកនេះក៏ជាផ្នែកមួយរបស់ក្រុមកីឡាករ កីឡាការិនីជឺជីតស៊ូកម្ពុជាក្នុងការបង្កើតសមត្ថភាព និងពង្រឹងបច្ចេកទេសដើម្បីជាការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ប្រតិភូជឺជីតស៊ូកម្ពុជាដឹកនាំដោយលោក ថោង បញ្ញាធន អមដោយលោក Jasper Paas ជាជនជាតិហូឡង់។ បន្ទាប់ពីបានធ្វើដំណើរទៅដល់ទីក្រុង Abu Dhabi កីឡាការិនី ខាន់ ចេសា ក៏ដូចជាកីឡាករពីរនាក់បានហ្វឹកហាត់ជាមួយឪពុក និងគ្រូបង្វឹក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២០ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ