Connect with us

កីឡា

រកឃើញ​ដៃ​គូ​ហើយ ខាន់ ចេសា ប៉ះ​កីឡាការិនី​អាស៊ាន​ ថ្ងៃ​​ត្រង់​​នេះ​

បានផុស

នៅ

កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ត្រូវ​បាន​ចាប់​ឆ្នោត​រក​ឃើញ​ដៃ​គូ​ហើយ​សម្រាប់​ការ​ប្រកួត​​វគ្គ​១៧​រូប​ដំបូងក្នុងព្រឹត្តិការណ៍​ប្រកួត​​ជឺជីតស៊ូ​ជើង​ឯក​ពិភព​លោក​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​នេះ ​នៅទី​ក្រុង​អាប៊ុយដាប៊ី ប្រទេស​អារ៉ាប់រួម។

ខាន់ ចេសា ហ្វឹក​ហាត់​ជា​មួយ​ឪពុក​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឲ្យ​ដឹង​ពី​លោក Peter Khan ឪពុក​បង្កើត​របស់ ខាន់ ចេសា បាន​ប្រាប់​ថា កូន​ស្រី​របស់​លោក​ប៉ះ​កីឡាការិនី​ហ្វីលីពីន BALUYOT ASHLEY JERAINE នៅ​ជុំ​ដំបូង​។ អ្នក​ឈ្នះ​នឹង​ឡើង​ទៅ​វគ្គ​​បន្ត​ ខណៈ​អ្នក​ចាញ់​នឹង​អស់​ឱកាស។ ខាន់ ចេសា ​មាន​ចំណាត់​ថ្នាក់​លេខ​៣៦ ខណៈ​កីឡាការិនី​ហ្វីលីពីន​លេខ​៣៧។

លោក Peter បាន​និយាយ​ថា លោក​ជឿ​ជាក់​លើ​កូន​ស្រី​របស់​លោក​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​នេះ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ ក្នុង​ចំណោម​បេក្ខនារី​១៧​រូប មាន​កីឡាការិនី​មក​ពី​តំបន់​អាស៊ាន​តែ​២​រូប​ប៉ុណ្ណោះ​គឺ​កម្ពុជា និង​ហ្វីលីពីន ហើយ​ចាប់​ឆ្នោត​ប៉ះ​គ្នា​ទៀត។ អ្នក​ទាំង​ពីរ​​អាច​​នឹង​ក្លាយ​ជា​ដៃ​គូ​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

សម្រាប់​ប្រភេទទម្ងន់ -៥២គីឡូក្រាម​នេះ​មាន​​​​កីឡាការិនីសរុប​១៧នាក់ មកពី​១៥ប្រទេស​ប្រទេស​ផ្សេង​គ្នា​ចូលរួមប្រកួត។

បេក្ខភាព​ទាំង​១៧​រូប

សហព័ន្ធជឺជីតស៊ូ​កម្ពុជាបានចាត់ទុកការប្រកួតនេះ គឺជាឱកាសមួយដ៏ល្អ សម្រាប់កីឡាករ កីឡាការិនី​ជឺជីតស៊ូ​កម្ពុជា ធ្វើការវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេស តាមរយៈការប្រកួតប្រជែងជាមួយ​ដៃ​គូ​​ខ្លាំងៗជុំពិភពលោកដែលចូលរួម ក្នុងន័យសម្រួចគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៣៨ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៥៧ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម