កីឡា
Son ទំនងជាអវត្តមានពីជម្រើសជាតិកូរ៉េ ក្នុងការប្រកួត World Cup ដោយសារត្រូវវះកាត់ភ្នែក
ក្លិប Tottenham Hotspur កាលពីថ្ងៃពុធបាននិយាយថា ខ្សែប្រយុទ្ធ Son Heung-min នឹងទទួលការវះកាត់លើការបាក់ឆ្អឹងជុំវិញភ្នែកខាងឆ្វេងរបស់គេ ដែលធ្វើអោយតារាឆ្នើមរបស់កូរ៉េខាងត្បូងរូបនេះ មានហានិភ័យខកខានមិនបានលេងព្រឹត្តិការណ៍ FIFA World Cup 2022 នៅកាតា ចុងខែនេះ។
Son ត្រូវបានប្ដូរចេញពីការប្រកួតក្នុងតង់ទី១ ខណៈដែល Spurs បានយកឈ្នះ ២-១ លើក្រុម Marseille កាលពីថ្ងៃអង្គារ ដែលបានរក្សាកៅអីរបស់ពួកគេក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ UEFA Champions League ។

Tottenham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងអាចបញ្ជាក់បានថា Heung-Min Son នឹងធ្វើការវះកាត់ដើម្បីរក្សាលំនឹងការបាក់ឆ្អឹងជុំវិញភ្នែកខាងឆ្វេងរបស់គាត់។ បន្ទាប់ពីការវះកាត់ Son នឹងចាប់ផ្តើមការស្តារនីតិសម្បទាជាមួយបុគ្គលិកពេទ្យរបស់យើង ហើយយើងនឹងធ្វើបច្ចុប្បន្នភាពអ្នកគាំទ្របន្ថែមទៀតនៅពេលកំណត់”។
ក្លិបរបស់ក្របខណ្ឌ Premier League មិនបានផ្តល់កាលបរិច្ឆេទពិតប្រាកដសម្រាប់ការត្រលប់មកវិញរបស់គេនោះទេ ប៉ុន្តែ Son ប្រឈមនឹងការប្រជែងនឹងពេលវេលាដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតបើកឆាក World Cup របស់សាធារណរដ្ឋកូរ៉េ ជាមួយ អ៊ុយរូហ្គាយ នៅថ្ងៃទី២៤ ខែវិច្ឆិកា។ Son គឺជាប្រធានក្រុមរបស់ប្រទេស និងជានិមិត្តរូបជាតិ ដោយសារការលះបង់របស់គេសម្រាប់ទាំងក្លិប និងប្រទេស។

កីឡាករវ័យ ៣០ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ៣៥គ្រាប់ក្នុងការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិចំនួន១០៦ដង និងឈ្នះមេដាយមាស នៅ Asian Games ឆ្នាំ២០១៨ ដែលជាមេដាយធានាឱ្យរូបគេរួចផុតពីការបំពេញកាតព្វកិច្ចជាតិ (ចូលហ្វឹកហាត់ទាហាន)។ សាធារណរដ្ឋកូរ៉េ ក៏ត្រូវជួបជាមួយ ព័រទុយហ្គាល់ និងហ្គាណា ក្នុងពូល H ផងដែរ៕
ប្រភព៖ AFP
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់