កីឡា
Champions League ស្ទើរតែពាក់កណ្ដាលនៃក្រុមឡើងវគ្គ ១៦ក្រុម គឺមកពីអង់គ្លេស និងអាល្លឺម៉ង់
ការប្រកួតក្របខណ្ឌ UEFA Champions League បានរកឃើញក្រុមឡើងវគ្គ ១៦ក្រុមចុងក្រោយរួចរាល់អស់ហើយ នៅត្រឹមយប់មិញ ដោយ AC Milan ជាមួយនឹង RB Leipzig ជាក្រុម២ ចុងក្រោយដែលទទួលបានកៅអីឡើងវគ្គដ៏មានសារៈសំខាន់នេះ។

Real Madrid គឺជាក្រុមអេស្ប៉ាញតែមួយគត់ដែលបានឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ខណៈដែល Sevilla, Barcelona និង Atletico Madrid បានជ្រុះចេញកាលពីសប្តាហ៍មុន។ លើសពីអ្វីដែលគួរឱ្យកត់សម្គាល់នោះ ក្រុមរបស់អង់គ្លេសដល់ទៅ ៤ក្រុមបានឡើងវគ្គនេះ Liverpool, Chelsea, Tottenham Hotspur និង Manchester City ខណៈអាល្លឺម៉ង់ មាន ៤ក្រុមផងដែរ Bayern Munich, Eintracht Frankfurt, RB Leipzig និង Borussia Dortmund ដែលនេះគឺជាចំនួនរួមគ្នាពាក់កណ្ដាលនៃក្រុមទាំង ១៦ទៅហើយ។
ខាងក្រោមនេះជាក្រុមទាំង១៦ ដែលបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃ Champions League តាមរយៈប្រទេស៖
-អេស្ប៉ាញ៖ Real Madrid
-អង់គ្លេស៖ Liverpool, Chelsea, Tottenham Hotspur និង Manchester City
-អ៊ីតាលី៖ Napoli, Inter និង AC Milan
-អាល្លឺម៉ង់៖ Bayern Munich, Eintracht Frankfurt, RB Leipzig និង Borussia Dortmund
-បារាំង៖ PSG
-បែលហ្សិក៖ Club Brugge
-ព័រទុយហ្គាល់៖ Porto និង Benfica
ដូច្នេះ ក្រុមទាំង១៦ ត្រូវបែងចែកជាក្រឡ ២ផ្សេងគ្នាតាមរបៀបនេះ៖
ក្រុមឈរកំពូលតារាងតាមពូលនីមួយៗ:
Napoli (អ៊ីតាលី), Porto (ព័រទុហ្គាល់), Bayern Munich (អាល្លឺម៉ង់), Tottenham Hotspur (អង់គ្លេស), Chelsea (អង់គ្លេស), Manchester City (អង់គ្លេស), Real Madrid (អេស៉្បាញ់) និងBenfica(ព័រទុយហ្គាល់)

ក្រុមឈរលេខ២តាមពូលនីមួយៗ:
Liverpool (អង់គ្លេស), Club Brugge (បែលហ្សិក), Inter (អ៊ីតាលី), Eintracht Frankfurt (អាល្លឺម៉ង់), Borussia Dortmund (អាល្លឺម៉ង់), RB Leipzig (អាល្លឺម៉ង់), PSG (បារាំង), Milan (អ៊ីតាលី)
តាមលក្ខខណ្ឌ ក្រុមលេខ១ ត្រូវចាប់ឆ្នោតប៉ះក្រុមលេខ២ ហើយអ្វីដែលត្រូវដឹងនោះ គឺក្រុមដែលមកពីប្រទេសតែមួយមិនអាចត្រូវបានផ្គូរផ្គង់ឱ្យប្រកួតជាមួយគ្នានៅវគ្គ ១៦ក្រុមចុងក្រោយឡើយ។ ឧ. Chelsea លេខ១មកពីអង់គ្លេស មិនអាចប៉ះ Liverpool លេខ២មកពីអង់គ្លេស បានឡើយ។

ចំពោះការចាប់ឆ្នោតសម្រាប់ការប្រកួត Champions League វគ្គ ១៦ក្រុម នឹងធ្វើឡើងនៅថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ក្នុងទីក្រុង Nyon ប្រទេសស្វីស។ ហើយនឹងបន្តការប្រកួតនៅថ្ងៃទី១៤/១៥ និងថ្ងៃទី២១/២២ ខែកុម្ភៈ សម្រាប់ជើងទី១ ខណៈជើងទី២ នឹងលេងនៅថ្ងៃទី ៧/៨ និងថ្ងៃទី១៤/១៥ ខែមីនា ឆ្នាំ២០២៣៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ