Connect with us

កីឡា

U-20 នារីកម្ពុជា ធ្វើជាម្ចាស់ផ្ទះពូល G ទទួលក្រុមខ្លាំង ៣ នៅឆ្នាំក្រោយ​

បានផុស

នៅ

ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា អាយុ​ក្រោម ២០ ឆ្នាំ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ពូល G ទទួល​រៀបចំ​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​ទ្វីប​អាស៊ី អាយុ​ក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) សម្រាប់​វគ្គ​ជម្រុះ។ នេះ​ដោយ​យោង​តាម​លទ្ធផល នៃ​ការ​ចាប់​ឆ្នោត​បែងចែក​ពូល​ដែល​ធ្វើឡើង​នៅ​មុន​នេះ​បន្តិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា ស្ថិត​ក្នុង​ចំណោម​ប្រទេស ៨ ដែល​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​រួមមាន បង់​ក្លា​ដែ​ស​, ហ្ស៊​កដា​នី​, កៀរ​ស៊ី​ស្ថាន​, ឡាវ​, ប៉ា​ឡេ​ស្ទី​ន​, ថៃ និង​វៀតណាម ហើយ​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ពូល G ដើម្បី​ទទួល​ក្រុម​នារី ប៉ា​គី​ស្ថាន​, នារី​ម៉ាឡេស៊ី និង​នារី​មី​យ៉ាន់​ម៉ា។

ក្រោយ​ការ​ចាប់​ពូល​នេះ​រួច ប្រកួត​គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី ០៤ ដល់​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០២៣ ដើម្បី​រក​ក្រុម​ឡើង​ទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ នៅ​ឆ្នាំ ២០២៤ នា​ប្រទេស​អ៊ូ​ស​បី​គី​ស្ថាន ដោយ​យក​តែ​ក្រុម​លេខ ១ ប្រចាំ​ពូល​តែប៉ុណ្ណោះ។

បញ្ជាក់​ថា នេះ​ជា​លើកដំបូង​ហើយ​សម្រាប់​បាល់ទាត់​នារី​កម្ពុជា ដែល​ទទួល​រៀបចំ​បាល់ទាត់​កម្រិត​អន្តរជាតិ ដ្បិត​កន្លងមក​ឃើញ​មានតែ​រៀបចំ​បាល់ទាត់​បុរស ឬ​កម្រិត​យុវជន​ប៉ុណ្ណោះ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៥ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម