កីឡា
អ្នកស្ម័គ្រចិត្តបម្រើដល់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ នឹងបើកការចុះឈ្មោះ ក្រោយពិធីបុណ្យអុំទូក
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) បានពន្លឿនផែនការជាមួយគណៈកម្មការអ្នកស្ម័គ្រចិត្ត គណៈកម្មការហ្គេមព័ត៌មានវិទ្យា និងក្រុមហ៊ុនដៃគូ Pathmazing ដើម្បីត្រៀមបើកការចុះឈ្មោះអ្នកស្ម័គ្រចិត្ត តាមប្រព័ន្ធអនឡាញជាផ្លូវការ ក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
បើតាមប្រសាសន៍របស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូសបញ្ជាក់ថា គណៈកម្មការអ្នកស្ម័គ្រចិត្ត ដែលដឹកនាំដោយ លោក សុខ សប្បាយណា បានបង្ហាញអំពីកិច្ចការរបស់អ្នកស្ម័គ្រចិត្ត ជួយធ្វើដោយផ្ទាល់ និងការជួយបំផុសចលនាពីចម្ងាយ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
លោក សុខ សប្បាយណា បានបញ្ជាក់ថា ការចុះឈ្មោះអ្នកស្ម័គ្រចិត្ត នឹងធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់យុវជន ប្រជាពលរដ្ឋខ្មែរទូទៅ និងជនបរទេស ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយនឹងត្រូវប្រកាសបើកទទួលការចុះឈ្មោះជាផ្លូវការ ក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
អ្នកស្ម័គ្រចិត្តសម្រាប់បម្រើដល់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ត្រូវបានចែកចេញជាពីរផ្នែក គឺអ្នកស្ម័គ្រចិត្តត្រូវធ្វើកិច្ចការដោយផ្ទាល់ និងការធ្វើកិច្ចការពីចម្ងាយលើកិច្ចការផ្សព្វផ្សាយពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាដ៏ធំថ្នាក់តំបន់ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ កំពុងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបើកទទួលការចុះឈ្មោះ តាមប្រព័ន្ធចុះឈ្មោះអនឡាញ ឲ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេស គឺផ្តល់ទំនុកចិត្តខ្ពស់ ជូនដល់ក្រុមស្ម័គ្រចិត្តទាំងអស់។
បន្ថែមពីលើនេះ ក្រៅពីការពិភាក្សាលើប្រព័ន្ធចុះឈ្មោះ លោក វ៉ាត់ ចំរើន ក៏បានសង្កត់ធ្ងន់អំពីការជំរុញឲ្យមន្ត្រីប្រចាំការ នៃគណៈកម្មការជំនាញនីមួយៗ របស់ CAMSOC នៅក្នុងយន្តការការងាររដ្ឋបាលសម្របសម្រួលជាមួយការងារទូទៅ ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីជំរុញឲ្យការងារគ្រប់ទម្រង់ទាំងអស់ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ទទួលបានជោគជ័យ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច