Connect with us

កីឡា

Gerard Pique ថា ’ខ្ញុំនឹងត្រលប់មកវិញ’ ក្រោយប្រកាសចូលនិវត្តន៍ក្នុងវ័យ ៣៥ ឆ្នាំ

បានផុស

នៅ

ខ្សែ​ការពារ Gerard Pique របស់​ក្លិប Barcelona បាន​ប្រកាស​ថា នឹង​ចូលនិវត្តន៍ ហើយ​ថា ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ​ជាមួយ Almería នៅ​កីឡដ្ឋាន Camp Nou នឹង​ក្លាយ​ជា​ការ​ប្រកួត​ចុងក្រោយ​របស់​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ ៣៥ ឆ្នាំ ដែល​បាន​ឈ្នះ World Cup 2010 និង Champions League ៣ ដង ជាមួយ Barcelona បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​ដោយ​បន្ថែម​ថា “វា​ជា​ពេលវេលា​ដើម្បី​បញ្ចប់​ដំណាក់កាល នៃ​ជីវិត​របស់ខ្ញុំ​នេះ។ ខ្ញុំ​តែងតែ​និយាយ​ថា បន្ទាប់ពី Barcelona នឹង​មិន​មាន​ក្លិប​ផ្សេងទៀត​នោះ​ទេ ហើយ​នេះ​ហើយ​គឺជា​ហេតុផល»។

Pique បាន​លេង ៦១៥ ប្រកួត ឲ្យ Barcelona ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៥២ គ្រាប់។ បន្ថែម​ពីលើ​ការ​ឈ្នះ​ពាន European Cup ៣ ដង គេ​បាន​ជួយ Barcelona ឈ្នះ​ជើងឯក​លីគ​កំពូល​អេស្ប៉ាញ​ចំនួន ៨ ដង និង​ពានរង្វាន់ Copa del Rey ចំនួន ៧ ដង ផង​ដែរ។

Pique បាន​បន្ត​ទៀត​ថា “ខ្ញុំ​នឹង​ក្លាយ​ជា​អ្នកគាំទ្រ​ធម្មតា​ម្នាក់។ ខ្ញុំ​នឹង​គាំទ្រ​ក្រុម ខ្ញុំ​នឹង​ប្រគល់​សេចក្តី​ស្រឡាញ់​របស់ខ្ញុំ​ចំពោះ Barça ដល់​កូនៗ​របស់ខ្ញុំ ដូច​គ្រួសារ​របស់ខ្ញុំ​បាន​ធ្វើ​ជាមួយ​ខ្ញុំ។ ហើយ​អ្នកដឹង​ពី​ខ្ញុំ មិន​យូរ​មិន​ឆាប់ ខ្ញុំ​នឹង​ត្រលប់​មកវិញ​”។

វា​ត្រូវ​បាន​គេ​គិត​ថា គេ​អាច​នឹង​ចាប់ផ្ដើម​ការ​ដេញ​ថ្លៃ​ដើម្បី​ក្លាយ​ជា​ប្រធាន​ក្លិប Barcelona នា​ពេល​អនាគត បន្ទាប់ពី​បាន​ដើរតួ​យ៉ាងសកម្ម​ក្នុង​ការ​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្លិប​កាលពី​ឆ្នាំមុន រួម​ទាំង​ការ​កាត់​ប្រាក់ខែ​ដោយ​ស្ម័គ្រចិត្ត​ផង​ដែរ។

Pique ដែល​បាន​ជួយ​អេស្បាញ​ឈ្នះ​ជើងឯក​ទ្វីប​អឺរ៉ុប ឆ្នាំ ២០១២ មុន​ពេល​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ ក្នុង​ឆ្នាំ ២០១៨ បាន​បាត់បង់​តំណែង​របស់​ខ្លួន​ក្នុង​ជម្រើស ១១ នាក់​ដំបូង នៅ​រដូវ​កាល​នេះ បន្ទាប់ពី Barcelona បាន​នាំ​យក​កីឡាករ​ថ្មី រួម​ទាំង Jules Koundé និង Marcos Alonso។

Pique បាន​រីក​ដុះដាល​ពី​យុវជន​ថ្នាល​របស់​ក្លិប Barcelona ដោយ​លេង​ជាមួយ Lionel Messi កាល​នៅ​ក្មេង មុន​ពេល​ចាកចេញ​ទៅ Manchester United។ គេ​បាន​ត្រលប់​ទៅ Barcelona វិញ​ក្នុង​ឆ្នាំ ២០០៨ ក្រោម​ការដឹកនាំ​របស់​លោក Pep Guardiola ហើយ​បាន​វិវឌ្ឍ​ខ្លួន​ភ្លាមៗ​ក្នុងនាម​ជា​ខ្សែ​ការពារ​ដ៏​ជំនាញ​ម្នាក់៕

ប្រភព ៖ theguardian.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម