Connect with us

កីឡា

មុន​​ប៉ះ​​បឹងកេត​​​ថ្ងៃ​​អាទិត្យ​នេះ​ វិសាខា​ មិន​​ដែល​​ចាញ់​​សោះ​​ក្នុង​​ពាន​សម្តេច​តេជោ

បានផុស

នៅ

ក្លឹប​បាល់ទាត់​វិសាខា នឹង​ប្រកួត​​ជា​មួយ បឹងកេត វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ថ្នាក់​ជាតិ លើក​ទី​១៦ ឆ្នាំ​២០២២ វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច ថ្ងៃ​អាទិត្យ ទី​៦ ខែ​វិច្ឆិកា នេះ​នៅ​កីឡដ្ឋាន​របស់​ក្លឹប​ភ្នំពេញ​ក្រោន។

វិសាខា មាន​ប្រវត្តិ​ល្អ​ឥត​ខ្ចោះ​ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បន្ទាប់​ពី​ចូល​រួម​ប្រកួត​លើក​ដំបូង ឆ្នាំ​២០២០ និង​ធ្លាប់​ប្រកួត១៥​ដង​​មិន​ធ្លាប់​ចាញ់​ម្តង​ណា​សោះ ហើយ​ឈ្នះជើងឯក​ទាំង​ពីរ​២រដូវកាលចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដូវកាលដំបូងឆ្នាំ២០២០ វិសាខា បានយកឈ្នះដោយគ្រាប់បាល់បញ្ចប់៩០នាទីចំនួន៣ដង និងឈ្នះដោយការទាត់ប៉េណាល់ទីកាត់សេចក្តី២ដង ក្រោយពេលស្មើគ្នា។ នៅរដូវកាល២០២១ ក្លឹបនេះបានឈ្នះដោយគ្រាប់បាល់បញ្ចប់៩០នាទីចំនួន៣ដង និងឈ្នះដោយការទាត់ប៉េណាល់ទីកាត់សេចក្តី១ដង ក្រោយពេលស្មើគ្នា។ ចំណែកឆ្នាំ២០២២នេះ វិសាខាបានឈ្នះដោយគ្រាប់បាល់បញ្ចប់៩០នាទីចំនួន៦ដង។

រដូវកាល២០២០
វគ្គ១៦ក្រុមចុងក្រោយ

  • ជើងទី១៖ ត្បូងឃ្មុំ ១-៤ វិសាខ
  • ជើងទី២៖ វិសាខា ៩ – ០ ត្បូងឃ្មុំ

វគ្គ៨ក្រុមចុងក្រោយ

  • វិសាខា ៣-៣ បឹងកេត (ប៉េណាល់ទីកាត់សេចក្តី ៤-៣)

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

  • ព្រៃវែង ១-១ វិសាខា (ប៉េណាល់ទីកាត់សេចក្តី ៨-៩)

វគ្គផ្តាច់ព្រ័ត្រ

  • ណាហ្គាវើលដ៍ ០-២ វិសាខា

រដូវកាល២០២១

វគ្គ១៦ក្រុមចុងក្រោយ

  • វិសាខា ៨-០ បន្ទាយមានជ័យ

វគ្គ៨ក្រុមចុងក្រោយ

  • វិសាខា ៦-០ អាស៊ីអឺរ៉ុប យូណាយធិត

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

  • បឹងកេត ១-២ វិសាខា

វគ្គផ្តាច់ព្រ័ត្រ

  • វិសាខា ២-២ ព្រះខ័នរាជស្វាយរៀង (ប៉េណាល់ទីកាត់សេចក្តី ៥-៤)

រដូវកាល២០២២

វគ្គ១៦ក្រុមចុងក្រោយ

  • ជើងទី១៖ សៀមរាប ០-៦ វិសាខា
  • ជើងទី២៖ វិសាខា ៣-២ សៀមរាប

វគ្គ៨ក្រុមចុងក្រោយ

  • ជើងទី១៖ ក្រសួងការពារជាតិ ១-៣ វិសាខា
  • ជើងទី២៖ វិសាខា ៣-០ ក្រសួងការពារជាតិ

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

  • ជើងទី១៖ ភ្នំពេញក្រោន ១-២ វិសាខា
  • ជើងទី២៖ វិសាខា ២-១ ភ្នំពេញក្រោន

វគ្គផ្តាច់ព្រ័ត្រ

  • វិសាខា vs បឹងកេត

តើឆ្នាំ២០២២នេះ វិសាខានឹងក្លាយជាក្លឹបឈ្នះជើងឯក៣ឆ្នាំជាប់គ្នា ឬ បឹងកេត បង្កើតកំណត់ត្រាឈ្នះលើកទី២៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម