Connect with us

កីឡា

ក្រោយ​ឈ្នះ នៅ ស្រី​ពៅ និង​ធ្វើ​បាន​ល្អ​បំផុត​ឆ្នាំ​២០២០ Ritu Phogat ប្រាប់​ថា «​ខ្លា​ញី​» មកដល់​ហើយ​

បានផុស

នៅ

Ritu “The Indian Tigress” Phogat បាន​សាង​កំណត់ត្រា​ល្អ​ក្នុង​ឆ្នាំ ២០២០ នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship​។ កីឡាការិនី​ជើង​ខ្លាំង​ផ្នែក​ចំបាប់​បាន​ផ្លាស់ប្ដូរ​ទៅ​ប្រកួត​គុន​ចម្រុះ​យ៉ាង​ជោគជ័យ និង​ធ្វើបាន​ល្អឥតខ្ចោះ​នៅលើ​សង្វៀន​លំដាប់​ពិភពលោក​មួយ​នេះ​។

​នៅ​ប្រកួត​ដំបូង​ឆ្នាំ ២០២០ រូបគេ​គ្រប់គ្រង​បានការ​ប្រកួត​បានល្អ​លើ​កីឡាការិនី​ចិន “Miss Red” Wu Chiao Chen ដោយ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​កាល​ខែ កុម្ភៈ ហើយ​បន្ទាប់មក​ផ្ដួល​ម្ចាស់​ខ្សែក្រវាត់​គុន​ខ្មែរ នៅ ស្រី​ពៅ ត្រឹម​ទឹក​ទី​២​កាល​ខែតុលា​។ មិនយូរប៉ុន្មាន​រយៈពេល ៥ សប្ដាហ៍​ក្រោយមក អ្នកជំនាញ​ចំបាប់​មកពី​ឥណ្ឌា​បានបញ្ចប់​កីឡាការិនី​ជើងចាស់ Jomary “The Zamboanginian Fighter” Torres ត្រឹម​ទឹក​ទី​១​ដោយ​ក្បាច់​កណ្ដាប់ដៃ​សំពង​ពីលើ​ក្នុងការ​ប្រកួត​ទម្ងន់ atomweight​។

​ក្រោយ​ធ្វើបាន​កំណត់ត្រា​ល្អឥតខ្ចោះ​នេះ Phogat កំពុង​ក្រឡេកមើល​ឆ្នាំ​២០២១ ដ៏​រីករាយ និង​ដាក់​គោលដៅ​ក្លាយជា​អ្នកលេង​គុន​ចម្រុះ​ឥណ្ឌា​ដំបូង​គេ​ដែល​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​។
​ក្នុង​បទសម្ភាសន៍​ផ្ដាច់មុខ កីឡាការិនី​ដែល​ហ្វឹកហាត់​នៅ​សិង្ហ​បុរី​បាន​រំលឹក​អំពី​ឆ្នាំ​ចាស់ និង​ថ្លែង​សារ​សម្រាប់​ឆ្នាំ​ថ្មី​លើ​ការប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ atomweights ដូចខាងក្រោម​។

ONE Championship: តើ​មាន​អ្វី​រំលឹក​អំពី​ឆ្នាំ​២០២០ ក្នុងការ​បង្ហាញខ្លួន​លើស​ង្វៀន​កន្លងមក​?
Ritu Phogat: ឆ្នាំ​២០២០ ពិតជា​ល្អ​ណាស់​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ប្រកួត​បាន ៣ លើក​ជាប់​គ្នា ហើយ ការប្រកួត​នីមួយៗ​សុទ្ធតែ​ធ្វើ​ឲ្យ​ខ្ញុំ​រីកចម្រើន​។

នា​ការប្រកួត​ដំបូង​របស់ខ្ញុំ​នៅ​ឆ្នាំ​២០២០ ខ្ញុំ​ចំណាយពេល​អស់​៣​ទឹក​, ប្រកួត​ទី​២​ប្រើពេល ២​ទឹក និង ទី​៣ ប្រើពេល​ត្រឹម ១ ទឹក​ប៉ុណ្ណោះ​។ ដូច្នេះ ខ្ញុំ​គិតថា​វា​ពិតជា​ការរីកចម្រើន​ខ្លាំង​មែន​។ ឆ្នាំ​ចាស់​កន្លង​ទៅបាន​បង្រៀន​ខ្ញុំ​យ៉ាងច្រើន ហើយ​ខ្ញុំ​ក៏មាន​អារម្មណ៍ល្អ​ដែរ​។ វា​ជា​ឆ្នាំ​អស្ចារ្យ​បំផុត​សម្រាប់​ខ្ញុំ​។ ខ្ញុំ​គិតថា បើ​មិន​បិទ​ប្រទេស ខ្ញុំ​អាច​នឹង​ប្រកួត​លើស​នេះ​ផង​។ វា​ជា​ឆ្នាំ​ជោគជ័យ​ណាស់​សម្រាប់​ខ្ញុំ​។
ONE: ការប្រកួត​ដំបូង​ទល់ Wu Chiao Chen ប្រើពេល​ដល់ ៣​ទឹក​និង​យូរ​ជាងគេ​នៅ​សង្វៀន ONE តើ​មានមតិ​អ្វី​ជុំវិញ​រឿងនេះ​?

RP: ខ្ញុំ​បាន​រៀនសូត្រ​រឿងរ៉ាវ​ក្នុងការ​ប្រកួត​ច្រើន​ដែរ​។ ស្នៀត​ប្រយុទ្ធ​របស់ខ្ញុំ​ចាញ់​ប្រៀប​គូប្រជែង​បន្តិច​។ ក្នុងនោះ ការប្រកួត​ក្នុង​ជំហរ​ដេក​ក៏​មិនទាន់​ល្អ​ប៉ុន្មាន​។ ប៉ុន្តែ ខ្ញុំ​អភិវឌ្ឍ​ខ្លួន​បន្តបន្ទាប់​តាំងពី​ពេល​នោះមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ONE: កាលនោះ​ឪពុក​ម្ដាយ​របស់ Ritu បង្ហាញខ្លួន​ក្នុងការ​ទស្សនាការ​ប្រកួត​លើកដំបូង​នៅក្នុង​ពិភព​គុន​ចម្រុះ តើ Ritu មាន​អារម្មណ៍​យ៉ាងណា​?
RP: វា​ជា​អារម្មណ៍ល្អ​បំផុត​ពេល​គ្រួសារ​មក​គាំទ្រ​បែបនេះ​។ ឪពុក​ម្ដាយ​របស់ខ្ញុំ​បានធ្វើ​ដំណើរ​មក​សិង្ហ​បុរី​ដើម្បី​ទស្សនាការ​ប្រកួត​ផ្សាយ​ផ្ទាល់​។ នោះ​ជាការ​ចងចាំ​ដ៏​ល្អ​បំផុត​មួយ​។ ពីមុន​ឳ​ពុក​របស់ខ្ញុំ​មិនដែល​ទស្សនា​ការប្រកួត​ចំបាប់​របស់ខ្ញុំ​ទេ​។ នេះ​ជា​លើកដំបូង​ដែល​គាត់​បង្ហាញ​វត្តមាន​។

https://web.facebook.com/watch/?v=495161711157917
ONE: ចុះ​ការប្រកួត​ជាមួយ នៅ ស្រី​ពៅ វិញ តើ Ritu គិត​យ៉ាងណាដែរ​?
RP: ខ្ញុំ​ពិតជា​រំភើប​ក្នុង​ការប្រកួត​នេះ​។ ខ្ញុំ​ចាប់ផ្ដើម​ប្រកួត​យ៉ាង​អង់អាច ហើយ​វា​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​លទ្ធផល​ល្អ​បំផុត​មួយ​។

ONE: ពេល​ផ្ដួល Jomary Torres នៅ​ទឹក​ទី​១ តើ​អាច​ប្រាប់​បានទេ​អំពី​ផែនការ​មុនពេល​ឡើង​ប្រកួត​?
RP: ខ្ញុំ​ចង់​បញ្ចប់​ការប្រកួត​ឲ្យ​ល្អ​បំផុត​។ ខ្ញុំ​ចាប់ផ្ដើម​ប្រយុទ្ធ ប៉ុន្តែ​នៅពេល​គេ​ចាប់ផ្ដើម​វាយប្រហារ​លើ​ខ្ញុំ វា​ធ្វើ​ឲ្យ​ខ្ញុំ​ងាយស្រួល​ក្នុង​ការចូល​ផ្ដួល​ដៃគូ​ទៅវិញ​។ ខ្ញុំ​គ្រប់គ្រង​ការប្រកួត​បានល្អ និង​បញ្ចប់​ការប្រកួត​នេះ​តែម្ដង​។

វា​ជា​ប្រកួត​ដ៏​តានតឹង​មួយ ព្រោះ​គេ​ជា​កីឡាការិនី​អស្ចារ្យ​ម្នាក់ ប៉ុន្តែ ខ្ញុំ​មិន​ផ្ដល់ឱកាស​ឲ្យ​គេ​ឡើយ​។ ប្រហែលជា វា​ជា​ថ្ងៃ​ល្អ​របស់ខ្ញុំ​។ ខ្ញុំ​បាន​ត្រៀម​ខ្លាំង​សម្រាប់​ការប្រកួត​នេះ ហើយ​ខ្ញុំ​ជឿជាក់​លើ​ការ​ខំប្រឹង​របស់ខ្ញុំ​។ ខ្ញុំ​រីករាយ​នឹង​លទ្ធផល​ដែល​ដើរ​តាម​ផែនការ​។

ONE: កីឡាការិនី​រូប​ណា​ដែល Ritu ចង់​ជួប​នាពេល​បន្ទាប់​?
RP: ខ្ញុំ​ដឹងថា ខ្ញុំ​នឹង​ឡើង​ជួប​កីឡាការិនី​កម្រិត​កំពូល​នៅ​ឆ្នាំ​២០២១​។ ខ្ញុំ​នឹង​ត្រៀមខ្លួន​រួចជាស្រេច​ដោយ​ហ្វឹកហាត់​ទាំង​ជំនាញ​ប្រយុទ្ធ និង គូប្រកួត​ក្នុង​ជំហរ​ដេក​។ ខ្ញុំ​ធានាថា ពេល​ខ្ញុំ​ជួប​គូប្រជែង​ល្អៗ​បំផុត ខ្ញុំ​នឹង​ត្រៀមខ្លួន​រួចរាល់​។

https://youtu.be/-MbiMyYe_-I
ONE: អ្វី​ទៅជា​បញ្ហា​ប្រឈម​របស់ Ritu នៅ​ឆ្នាំ ២០២០? តើ កូ​វីដ​-១៩ ជះឥទ្ធិពល​ដល់ Ritu ដោយ​របៀប​ណា​?

RP: ការរស់នៅ​ក្រៅប្រទេស​កំ​ណើ​ត ឆ្ងាយ​ពី​គ្រួសារ និង​អំឡុងពេល​នៃ​ការបិទ​ប្រទេស គឺជា​បញ្ហា​ប្រឈម​របស់ខ្ញុំ​។ វា​លំបាក​ជាង​ការ​តតាំង​គូប្រជែង​លើស​ង្វៀន​ទៅទៀត​។ យ៉ាងណាក្ដី ខ្ញុំ​នៅតែ​រក្សា​កម្លាំង​ស្មារតី​របស់ខ្ញុំ​ដើម្បី​ជម្នះ​រាល់​ឧបសគ្គ​ទាំងនេះ​។

ហើយ​អ្វីដែល​ខ្ញុំ​ខកខាន​នោះ​គឺ​មិនបាន​ចូលរួម​ក្នុង​ថ្ងៃ​មង្គលការ​របស់​ប្អូនស្រី​ខ្ញុំ​។ ខ្ញុំ​បានដាក់​ផែនការ​ច្រើន​ក្នុង​ថ្ងៃ​មង្គល​របស់​នាង ប៉ុន្តែ សំណាងអាក្រក់ ខ្ញុំ​មិនអាច​ចូលរួមបាន​។ ពេល​វិបត្តិ​កូ​វីដ​-១៩ ប្រែ​ទៅ​ល្អ​ធម្មតា​វិញ ខ្ញុំ​នឹង​ត្រលប់​ទៅសួរសុខទុក្ខ​គ្រួសារ​របស់ខ្ញុំ​នៅ​ប្រទេស​ឥណ្ឌា​។

ONE: ក្រៅពី​ក្បាច់គុន តើ​អ្វី​ទៅជា​រឿង​សំខាន់​ដែល Ritu បាន​រៀន​កាល​ឆ្នាំមុន​?
RP: ឆ្នាំ​២០២០ បាន​បង្រៀន​ខ្ញុំ​ឲ្យ​មាន​ស្មារតី​កាន់តែខ្លាំង​ឡើង​។ ទោះ​កាលៈទេសៈ​បែបណា ក៏​យើង​មិនគួរ​បាត់បង់​ក្ដីសង្ឃឹម​ដែរ និង មិនត្រូវ​បាក់​ទឹកចិត្ត​ឡើយ​។
ONE: មើល​ឆ្ពោះទៅមុខ អ្វី​ទៅជា​គោលដៅ​សម្រាប់​ឆ្នាំ​២០២១?
RP: សម្រាប់​គោលដៅ​ឆ្នាំ​២០២១ ខ្ញុំ​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​ការដណ្ដើម​ជើងឯក ONE Atomweight World Grand Prix​។ ពេល​អ្នក​ផ្គូផ្គង ប្រកាស​កីឡាការិនី​ចំនួន ៨ នាក់ ខ្ញុំ​សង្ឃឹមថា​មានឈ្មោះ​ខ្ញុំ​មួយ​ក្នុងចំណោម​នោះ​។

​គ្រូបង្វឹក​របស់ខ្ញុំ​រប​ស់​ខ្ញុំ និង​ខ្ញុំ​ធ្វើ​ការងារ​ខ្លាំងក្លា​ណាស់​។ ខ្ញុំ​នឹង​រក្សា​កំណត់ត្រា​មិន​ឲ្យ​ចាញ់​ក្នុងការ​ប្រកួត​ដូច​បានធ្វើ​កន្លងមក​។ ខ្ញុំ​រំពឹង ថា កំណត់ត្រា​ល្អ [​ឥតខ្ចោះ​] របស់ខ្ញុំ​មិនត្រូវ​ខូចខាត​ទេ​។

ONE: ចុងក្រោយ តើ Ritu មាន​សារ​អ្វី​និយាយ​ទៅកាន់​គូប្រជែង​ក្នុង​ទម្ងន់ atomweights ដូចគ្នា​?
RP: អ្នកគាំទ្រ​បាន​ហៅ​ឈ្មោះ​ខ្ញុំ​ថា “The Indian Tigress”​។ ខ្ញុំ​ចង់​និយាយថា “​ខ្លា​ញី​” បានមក​ដល់​ហើយ ហើយ​គូប្រជែង​ទម្ងន់ atomweight ត្រូវតែ​បារម្ភ​អំពី​រូបខ្ញុំ​៕


សូមចុចអាន ៖ សេដ្ឋី​នី​ទាំង​បី រំលេច​គុណសម្បត្តិ​ធំៗដែល​ស្ត្រី​គ្រប់រូប​គួរ​មាន​ក្នុង​ជីវិត
សូមចុចអាន ៖ តែ​បៃតង​ផ្ដល់​សុខភាព​ តែ​បើ​ផឹក​៤​ពេល​នេះ អាច​បង្ក​ជា​គ្រោះ​ថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម