Connect with us

កីឡា

នារី​បាល់​បោះ​ជិះរទេះ​ពិការ​​​កម្ពុជា​​​ ឈ្នះ​ ម្ចាស់​​ផ្ទះ​ឥណ្ឌា​ ដាច់​​ឆ្ងាយ​៥៨​ទល់​១៤

បានផុស

នៅ

កាល​ពី​ព្រឹក​មិញ​នេះ ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​ដាច់​ឆ្ងាយ​លើ​ក្រុម​​កីឡាការិនីបាល់បោះជិះរទេះឥណ្ឌា សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ ICRC International Wheelchair Basketball Tournament លើកទី៣ នៅប្រទេសឥណ្ឌា។

វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​នេះ ក្រុមកីឡាការិនីកម្ពុជា​ត្រូវ​ប្រកួត​​ជា​មួយ​ក្រុមកីឡាការិនីនេប៉ាល់ នៅវេលាម៉ោង៣រសៀលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​វិញ្ញាសា​បាល់បោះជិះ​រទេះ​ពិការ​ផ្នែក​នារី​នេះ​មាន​តែ​៣​ប្រទេស​ប៉ុណ្ណោះ​ចូល​រួម​ប្រកួត គឺកម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា។ ចំណែក​ផ្នែក​បុរស​មាន​៨​ប្រទេស​ចូល​រួម ប៉ុន្តែ​កម្ពុជា​មិន​បាន​បញ្ជូន​ក្រុម​បុរស​ទេ​ដោយ​យោង​តាម​ការ​អញ្ជើញ​របស់​ម្ចាស់​ផ្ទះ​ឥណ្ឌា។

សូម​បញ្ជាក់​ថា ដោយសារ​​ផ្នែក​នារី​​មាន​តែ​៣​ប្រទេស​ចូល​រួម​ប្រកួត ក្រុម​នីមួយ​ៗ​ត្រូវ​ប្រកួត​គ្នា​២​ដង ទើប​ជ្រើស​រើស​យក​២​ក្រុម​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដូច្នេះ​ក្រុម​នារី​កម្ពុជា​ត្រូវ​​ប្រកួត​ជា​មួយ​ម្ចាស់​ផ្ទះ​ឥណ្ឌា និង​នេប៉ាល់​ម្តង​ទៀត​នៅ​ថ្ងៃ​ស្អែក​ទើប​រក​ឃើញ​ក្រុម​លេខ​១ និង​លេខ​២​ឡើង​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ក្រុម​លេខ​៣​អស់​ឱកាស។

នេះ​ជា​បទ​ពិសោធ​ថ្មី​មួយ​ទៀត​សម្រាប់​ក្រុមកីឡាការិនី​​បាល់បោះ​ជិះ​រទេះ​ពិការ​កម្ពុជា​ក្នុង​ការ​ត្រៀម​ខ្លួន​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា បន្ទាប់​ពី​បាន​ឈ្នះ​មេដាយ​មាស​ក្នុង​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី​១១ ឆ្នាំ​០២២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ពេល​ថ្មី​ៗនេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៦ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម