Connect with us

កីឡា

ប្រធានក្រុមព្រុយណេ ថា ក្រុមរបស់ខ្លួនសក្ដិសមនឹងទទួលបានកៅអីវគ្គចែកពូល AFF ដែលត្រូវជួប កម្ពុជា

បានផុស

នៅ

ក្រុម​ជម្រើស​ជាតិ​ព្រុយណេ កាលពី​ថ្ងៃ​ទី ០៨ ខែ​វិច្ឆិកា ឆ្នាំ ២០២២ បាន​សម្រេច​កៅអី​ឡើង​មក​វគ្គ​ចែក​ពូល​ជា​ផ្លូវការ ក្នុង​ពានរង្វាន់​ជើងឯក​អាស៊ាន AFF Mitsubishi Electric Cup 2022 ឬ​គេ​និយម​ហៅ Suzuki Cup បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល ២៦ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២៦ ឆ្នាំ គឺជា​ពេលវេលា​ដ៏​យូរ​មួយ ហើយ​ព្រុយណេ ពិតជា​បាន​ធ្វើ​ឲ្យ​វា​មានតម្លៃ​ក្នុង​ការ​រង់ចាំ​នៅ​ពេល​ដែល​ពួកគេ​បាន​យកឈ្នះ​ការប្រកួត​វគ្គ​ជម្រុះ AFF Mitsubishi Electric Cup 2022 នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​របស់​ពួកគេ។ លើកចុងក្រោយ​ដែល​ព្រុយណេ លេង​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​លើកដំបូង​ក្នុង​ឆ្នាំ ១៩៩៦។

ព្រុយណេ បាន​យក​ឈ្នះ ទីម័រ​ខាងកើត នៅ​ឯ​កីឡដ្ឋាន Track and Field Hassanal Bolkiah National Sports Complex ទាំងពីរ​ជើង ៦-៣ ហើយ​ត្រូវ​ឡើង​មក​បង្គ្រប់​ពូល A ដែល​មាន កម្ពុជា, ថៃ, ឥណ្ឌូណេស៊ី និង​ហ្វីលីពីន កំពុង​រង់ចាំ។

ប្រធាន​ក្រុម​ព្រុយណេ កីឡាករ Hendra Azam បាន​និយាយ​ថា “យើង​សម​នឹង​ទទួល​បាន​កៅអី​នៅ​ក្នុង​វគ្គ​ចែក​ពូល នៃ AFF Mitsubishi Electric Cup 2022។ យើង​បាន​ការពារ​យ៉ាង​ល្អ ហើយ​យើង​ប្រកាន់​ខ្ជាប់​នូវ​ផែនការ​ប្រកួត​ដែល​បាន​កំណត់”។

ដូច្នេះ​ការ​ឡើង​មក​វគ្គ​ចែក​ពូល​នេះ ព្រុយណេ ដែល​ជា​ក្រុម​មាន​ចំណាត់​ថ្នាក់​ទាប​ជាងគេ​ក្នុង​ពូល A នឹង​ជួប កម្ពុជា នៅ​ប្រកួត​ទី ៣ ត្រូវ​នឹង​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ ២០២២ លើ​ទឹកដី​រាជធានី​ភ្នំពេញ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៤៥ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម