Connect with us

កីឡា

ច្រឹង ពលរដ្ឋ និយាយពីការឈ្នះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ៦ ដង ក្នុងអាជីពរបស់ខ្លួន

បានផុស

នៅ

ពានរង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន លើក​ទី ១៦ ឆ្នាំ ២០២២ បាន​បញ្ចប់​ដោយ​ជោគជ័យ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ថ្មីៗ​នេះ ដោយ​ជើងឯក​គឺ​បាន​ទៅ ក្លិប​វិសាខា ដែល​ជា​ការ​ឈ្នះ​លើក​ទី ៣ ជាប់ៗ​គ្នា​សម្រាប់​ក្លិប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ដែល​បន្សល់ទុក​ក្រៅតែ​ពី​ការ​ឈ្នះ​សម្រាប់​ក្លិប​ហើយ​នោះ ងាក​ទៅ​ការ​ឈ្នះ​បែប​ឯកត្តជន​វិញ កីឡាករ ច្រឹង ពលរដ្ឋ ត្រូវ​បាន​គេ​ដឹង​ថា បាន​ឈ្នះ​ពានរង្វាន់​នេះ​ចំនួន ៦ ដង​រួច​មក​ហើយ ចាប់​តាំងពី​ប្រឡូក​ក្នុង​បាល់ទាត់​អាជីព។

ពលរដ្ឋ បាន​បង្ហើប​ឲ្យ​ដឹង​នូវ ឆ្នាំ ក៏ដូចជា​ជាមួយ​ក្លិប​ដែល​គេ​ឈ្នះ​ជាមួយ​រួមមាន ៖

ជាមួយ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង – ឆ្នាំ ២០១២

ជាមួយ ក្លិប​ក្រសួងការពារជាតិ – ឆ្នាំ ២០១៦ និង ២០១៨

ជាមួយ ក្លិប​វិសាខា – ឆ្នាំ ២០២០, ២០២១ និង ២០២២

ជាមួយ​នឹង​សមិទ្ធផល​នេះ​ផង​ដែរ កីឡាករ​វ័យ ២៥ ឆ្នាំ​រូប​នេះ បាន​ឲ្យ ‘កម្ពុជា​ថ្មី’ ដឹង​ទៀត​ថា ៖ «សម្រាប់​ខ្ញុំ​ផ្ទាល់ គឺ​មានន័យថា សប្បាយចិត្ត និង​រំភើប​ខ្លាំង​មែនទែន ដែល​បាន​ឈ្នះ​ពានរង្វាន់​សម្ដេច ដល់​ទៅ ៦ ដង។ សរុប​រួម​ទៅ ពេល​ដែល​ខ្ញុំ​ចាប់ផ្ដើម​លេង​បាល់ទាត់​តាំងពី​ឆ្នាំ ២០០៩ មក រហូតមកដល់​ឥលូវ ពិត​ជា​មាន​អារម្មណ៍​ថា ខ្លួនឯង​ធ្វើ​បាន​សម្រេច​នូវ​ក្ដី​ស្រមៃ​របស់​ខ្លួន ព្រោះ​កីឡាករ​ម្នាក់ៗ តែងតែ​មាន​ក្ដី​ស្រមៃ​ចង់បាន​ពាន»។

ពលរដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ផង​ដែរ​ថា ឆ្នាំ​ដែល​ពេញចិត្ត​ជាងគេ ក្នុងចំណោម​ការ​ឈ្នះ​ទាំង ៦ ដង គឺ​នៅ​ឆ្នាំ ២០២០ ពោល​គឺ​អំឡុង​ពេល​មក​រួម​រស់​ជាមួយ​ក្លិប​វិសាខា។ «ឆ្នាំ​ដែល​ខ្ញុំ​សប្បាយចិត្ត​ជាងគេ​ពេល​លើក​ពាន គឺ​ឆ្នាំ ២០២០ អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​សប្បាយចិត្ត​នោះ​គឺ​ខ្ញុំ​ជា​ពី​របួស​វិញ នៅ​ឆ្នាំ ២០១៩ ខ្ញុំ​អាច​លើក​ពាន​ម្ដងទៀត​ជាមួយ​ក្លិប។ យើង​មិន​នឹកស្មាន​ដល់​ថា យើង​អាច​លើក​ពាន​ម្ដងទៀត​បាន ហើយ​បាន​ទទួល​ងារ​ជា​កីឡាករ​ល្អ​ប្រចាំ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ឆ្នាំ​នោះ​ថែម​ទៀត​ផង»។ សម្ដី​របស់ ច្រឹង ពលរដ្ឋ។

បន្ទាប់ពី​ការ​ឈ្នះ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន រួចហើយ ពលរដ្ឋ ក៏បាន​ដាក់​គោលដៅ​បន្ថែម​ទៀត​ជាមួយ​ក្លិប​នៅ​រដូវ​កាល​នេះ ពោល​គឺ​ចង់​ឈ្នះ​ពានរង្វាន់​លីគ​កំពូល ជាមួយ​ក្លិប​វិសាខា ដែល​នេះ​គឺជា​គោលដៅ​របស់​ថ្នាក់ដឹកនាំ ក្រុមការងារ​គ្រូ និង​កីឡាករ នៃ​ក្លិប​ទាំងមូល៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៤៦ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម