កីឡា
ជួបជាមួយអាជ្ញាកណ្ដាលទទួលបន្ទុកកាត់សេចក្ដី នៅ World Cup 2022
ប្រវត្តិសាស្ត្រ នឹងត្រូវបានធ្វើឡើងនៅឆ្នាំនេះ ខណៈដែលមន្ត្រីដឹកនាំការប្រកួតស្ត្រី ចំនួន ៦ នាក់ ធ្វើដំណើរទៅ World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

តួនាទីជាមន្ត្រីអាជ្ញាកណ្ដាលដឹកនាំការប្រកួតនៅ World Cup ច្រើនតែជាការងារដែលមិនទទួលបានអរគុណនោះទេ។
ខណៈពេលដែលកីឡាករត្រូវបានសរសើរនៅពេលពួកគេធ្វើបានល្អ អាជ្ញាកណ្ដាលកម្រនឹងត្រូវបានគេសរសើរចំពោះការបំពេញការងាររបស់ពួកគេបានល្អ។ ផ្ទុយទៅវិញ ពួកគេត្រូវបានការទន្ទ្រានជាប្រចាំដោយកីឡាករ អ្នកចាត់ការទូទៅ និងអ្នកគាំទ្រ ចំពោះកំហុសតិចតួចបំផុត។

សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២២ បានបញ្ចេញបញ្ជីឈ្មោះអាជ្ញាកណ្ដាលចំនួន ៣៦ នាក់, ជំនួយការអាជ្ញាកណ្ដាល ចំនួន ៦៩ នាក់ និងមន្ត្រីវីដេអូប្រកួត ចំនួន ២៤ នាក់ ដែលមើលការខុសត្រូវលើប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្ដាល (VAR)។
តើនរណាជាអាជ្ញាកណ្ដាលក្នុងការប្រកួត World Cup 2022?
AFC – សហព័ន្ធបាល់ទាត់អាស៊ី
– អាជ្ញាកណ្ដាល ៦ នាក់
– ជំនួយការអាជ្ញាកណ្ដាល ១០ នាក់
– មន្ត្រីវីដេអូ ៤ នាក់
CAF – សហព័ន្ធបាល់ទាត់អាហ្វ្រិក
– អាជ្ញាកណ្ដាល ៦ នាក់
– ជំនួយការអាជ្ញាកណ្ដាល ១០ នាក់
– មន្ត្រីវីដេអូ ២ នាក់
CONCACAF – សហព័ន្ធបាល់ទាត់អាមេរិកខាងជើង
– អាជ្ញាកណ្ដាល ៥ នាក់
– ជំនួយការអាជ្ញាកណ្ដាលចំនួន ១២ នាក់
– មន្ត្រីវីដេអូ ៣ នាក់
CONMEBOL – សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង
– អាជ្ញាកណ្ដាល ៧ នាក់
– ជំនួយការអាជ្ញាកណ្ដាល ១៥ នាក់
– មន្ត្រីវីដេអូ ៤ នាក់
OFC – សហព័ន្ធបាល់ទាត់អូសេអានី
– អាជ្ញាកណ្ដាល ១ នាក់
– ជំនួយការអាជ្ញាកណ្ដាល ២ នាក់
UEFA – សហព័ន្ធបាល់ទាត់អឺរ៉ុប
– អាជ្ញាកណ្ដាល ១១ នាក់
– ជំនួយការអាជ្ញាកណ្ដាល ២០ នាក់
– មន្ត្រីវីដេអូ ១១ នាក់
នេះនឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងដែលមានមន្ត្រីប្រកួតជាស្ត្រី – អាជ្ញាកណ្ដាល Stephanie Frappart (បារាំង) , Salima Mukansanga (រវ៉ាន់ដា) និង Yoshimi Yamashita (ជប៉ុន); ជំនួយការអាជ្ញាកណ្ដាល Neuza Back (ប្រេស៊ីល), Karen Díaz Medina (ម៉ិកស៊ិក) និង Kathryn Nesbitt (អាមេរិក)។

ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២២ នៅប្រទេសកាតា ក៏នឹងឃើញផងដែរនូវការណែនាំ នៃបច្ចេកវិទ្យាវៃឆ្លាតសិប្បនិម្មិត (AI) ដែលមានមូលដ្ឋានលើពាក់កណ្ដាលស្វ័យប្រវត្តិកម្ម លើការចាប់បាល់ offside ផងដែរ។
អាជ្ញាកណ្ដាលក៏នឹងប្រើប្រាស់បច្ចេកវិទ្យា Goal-line technology ដែលបានណែនាំក្នុងអំឡុងការប្រកួត World Cup 2014 នៅប្រទេសប្រេស៊ីល៕
ប្រភព ៖ aljazeera.com
អត្ថបទ ៖ មន្នី រ័ត្ន

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល