Connect with us

កីឡា

តើអ្នកដឹងទេ? លោក Honda មានកំណត់ត្រាពិសេសនៅ World Cup មិនទាន់មានកីឡាករអាស៊ីបំបែកបាន​

បានផុស

នៅ

ខ្វះ​តែ ៩ ថ្ងៃ​ទៀត ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក (FIFA World Cup 2022) ឆ្នាំ ២០២២ នឹង​មកដល់ ខណៈ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន លោក Keisuke Honda បន្ត​កាន់​កំណត់ត្រា​មួយ ដែល​មិន​ទាន់​មាន​កីឡាករ​អាស៊ី​ណា​បំបែក​បាន​នៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទិន្នន័យ Keisuke Honda គឺ​កំពុង​ស្ថិតនៅ​ជា​កីឡាករ​អាស៊ី​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក (FIFA World Cup) ពោល​គឺ រក​បាន ៤ គ្រាប់ ក្នុង​ចំណោម World Cup ៣ លើក​ចុង​ក្រោយ ដែល​បាន​ចូលរួម។

៤ គ្រាប់​របស់ Honda រួមមាន នៅ​ឆ្នាំ ២០១០ នា​ប្រទេស​អាហ្វ្រិក​ខាងត្បូង រក​បាន ២ គ្រាប់ ទល់នឹង កាម៉េរូន និង​ដាណឺម៉ាក់ លុះ​ចូល​ដល់​ឆ្នាំ ២០១៤ នៅ​ប្រទេស​ប្រេស៊ីល រកបាន ១ គ្រាប់ ទល់នឹង​កូឌីតវ័រ។ និង World Cup ចុងក្រោយ​របស់​គេ​នៅ​ឆ្នាំ ២០១៨ រក​បាន ១ គ្រាប់​ទៀត ទល់នឹង​សេណេហ្គាល់។

លើស​ពី​នេះ​បាន​ធ្វើ​ឲ្យ​លោក​កាន់​កំណត់ត្រា​ជា​កីឡាករ​អាស៊ី​ដំបូង​គេ​ដែល​រក​គ្រាប់​បាល់​បាន​គ្រប់​ការ​បង្ហាញខ្លួន​ទាំង ៣ លើក នៃ World Cup។

កីឡាករ​អាស៊ី​ដទៃ​ទៀត​ដែល​រក​គ្រាប់​បាល់​បាន​តិច​ជាង លោក Honda គឺ​កីឡាករ Tim Cahill របស់​អូស្ត្រាលី, Sami Al Jaber របស់​អារ៉ាប៊ីសាអូឌីត និង Ahn Jung-hwan ជាមួយ Park Ji-sung របស់​កូរ៉េខាងត្បូង គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​បន្ទាប់ នាំ​មុខ​គេ​នៅ​អាស៊ី ដោយ​រក​បាន ៣ គ្រាប់ ក្នុង​ម្នាក់ៗ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម