កីឡា
ប្រធានក្រុមបាល់ទាត់នារីកម្ពុជា ចូលហាត់ជាមួយក្រុមបុរស ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅស៊ីហ្គេម ២០២៣
ប្រធានក្រុមបាល់ទាត់នារីកម្ពុជា បាន ជាវៃ នឹងចូលហាត់ជាមួយក្រុមបាល់ទាត់បុរស ក្រោមអាយុ១៨ឆ្នាំ ភ្នំពេញក្រោន ចាប់ពីខែធ្នូ ឆ្នាំ២០២២ តទៅ ក្នុងគោលបំណងពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរ ក្នុងគោលបំណងបំពេញចន្លោះខ្វះខាត ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ បើទោះបីរូបគេមិនអាចទៅធ្វើការហ្វឹកហាត់នៅចិន បានក៏ដោយ។ នេះបើយោងតាមការលើកឡើងរបស់នាង នៅលើ cambodia2023.com។

កីឡាការិនីឆ្នើម ក្នុងក្រុមជម្រើសជាតិនារីខាងលើ បានឲ្យដឹងថា កត្តាដែលនាំឲ្យខ្លួនចូលហាត់ជាមួយបុរស ព្រោះតែខ្លួនយល់ថា ការចូលហាត់ជាមួយកីឡាករប្រុសៗ អាចពង្រឹងបន្ថែមផ្នែកកម្លាំងកាយ។ សម្រាប់សមត្ថភាពនាពេលបច្ចុប្បន្ន ជាវៃ យល់ថា នៅមានកម្រិតធម្មតាៗ មិនទាន់ល្អដល់កម្រិតដែលខ្លួនចង់បានឡើយ។ ប៉ុន្តែ គេមានសង្ឃឹមថា ក្រោយពេលបានចូលហាត់ជាមួយក្រុមកីឡាករបុរស នឹងធ្វើឲ្យខ្លួនមានការរីកចម្រើនបានមួយផ្នែកបន្ថែមទៀត។
មែនទែនទៅ បាន ជាវៃ គឺជាកីឡាករឆ្នើមម្នាក់ក្នុងក្រុមជម្រើសជាតិនារីកម្ពុជា ដែលត្រូវមានឈ្មោះទៅធ្វើការហាត់នៅប្រទេសចិន ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ប៉ុន្តែដោយសារតែរវល់ការងារនៅក្លិបភ្នំពេញក្រោន ទើបសម្រេចជ្រើសរើសយកការហ្វឹកហាត់នៅក្លិបភ្នំពេញក្រោន និងធ្វើការផង។ ជាមួយគ្នានោះ កីឡាការនីឆ្នើម បានដាក់ចិត្តដាក់កាយប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ពេលខ្លះហាត់លើសម៉ោងនៃកម្មវិធីហ្វឹកហាត់ផងក៏មាន។
បើតាមការសន្និដ្ឋាន ជាវៃ យល់ថា ការហ្វឹកហាត់ជាមួយ U18 អាចមានការហត់នឿយខ្លាំង បើធៀបជាមួយការហ្វឹកហាត់ក្នុងក្រុមនារីដូចគ្នា។ ទោះជាយ៉ាងណា កីឡាការិនីដដែលជឿថា ក្រោយពេលក្រុមកីឡាការិនីត្រឡប់ពីហ្វឹកហាត់នៅចិនវិញ នាខែមេសា ខ្លួននឹងទទួលបានការកោះហៅឲ្យចូលក្រុមវិញផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់