Connect with us

កីឡា

កូន​​កាត់​​៣​​សាសន៍​ Nabil​ ​ឆ្លើយ​តប​ពី​​លទ្ធផល​​ស្មើ​​ អេអាំម៉ារីន​ យប់​​មិញ

បានផុស

នៅ

អ្នក​ប្រដាល់​លេង​កម្ពស់ អេអាំម៉ារីន ភូថង ​​និង​កីឡាករ​កូន​កាត់​៣សាសន៍​ថៃ អាហ្សេរី និង​បារាំង Nabil Anane បាន​ត្រឹម​លទ្ធផល​ស្មើ​គ្នា​​ក្នុង​ការ​ប្រកួត​នៅសង្វៀន​ ​ Rajadamnern World Serie កាល​ពី​យប់​ថ្ងៃ​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​៣​ទឹក​បង្ហាញ​យ៉ាង​ច្បាស់​នៅ​លើ​សង្វៀន​​គឺ Nabil Anane ចេញ​អាវុធ​ចំ​គោល​ដៅ​បាន​​ច្រើន​នៅ​ទឹក​ទី​១ និង​ទី​៣ ប៉ុន្តេ​នៅ​ទឹក​ទី​២​ត្រូវ​បាន​ អេអាំម៉ារីន វ៉ៃ​ត្រូវ​មួយ​ដៃ​ចំ​មុខ​បណ្តាល​ឲ្យ​ដួល​​​អាជ្ញា​កណ្តាល​រាប់​៨។ ចប់​ការ​ប្រកួត​៣​ទឹក​​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ចៅ​ក្រម​ផ្តល់​ពិន្ទុ​ឲ្យ​ស្មើ​គ្នា។

ពាក់​ព័ន្ធ​នឹង​លទ្ធផល​ស្មើ​គ្នា​នេះ​ដែរ  Nabil Anane បាន​រៀប​រាប់​ពី​មូល​ហេតុ​ដែល​ចៅ​ក្រម​ផ្តល់​ពិន្ទុ​ឲ្យ​ស្មើ និង​សុំ​ទោស​អ្នក​គាំទ្រ។

Nabil បាន​និយាយ​ថា ៖«កក្រើក​ពេញប្រទេស។  សុំទោសអ្នកទាំងអស់គ្នា​ដែល​បាន​ធ្វើ​ឲ្យ​ខកចិត្ត ប៉ុន្តែនេះជាមេរៀន​ធំ​មួយ​សម្រាប់​ខ្ញុំ។ ​ការ​ធ្វេស​ប្រហែស​​ជាផ្លូវទៅរកសេចក្តី​វិនាស។ ខ្ញុំ​ពិត​ជា​សុំ​ទោស​អ្នក​ទាំង​អស់គ្នា។ មនុស្ស​ភាគ​ច្រើនប្រហែលជា​គិត​ថា ខ្ញុំ​ចាញ់​​ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​គ្រប់​គ្នា​យល់​ថា​ សង្វៀន​ RWS ​សម្រេច​ឲ្យ​ខ្ញុំ​​ឈ្នះ​ទឹក​ទី​១ ដោយ​ពិន្ទុ​១០/៩ ​ទឹក​ទី២ ចាញ់​​៨/១០​ ព្រោះខ្ញុំ​ត្រូវ​បាន​រាប់។ ទឹក​ទី​៣ ខ្ញុំទទួលបាន​ពិន្ទុ​ ១០/៩​ ដូច្នេះពិន្ទុ​សរុប​ ​២៨/​២៨​។​ ខ្ញុំគិត​ថា ខ្ញុំនៅ​តែ​មាន​សំណាង​ មិន​ចាញ់​។ ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ខ្លាំង​ណាស់»។

តាម​លទ្ធផល​នេះ អ្នក​ទាំង​ពីរ​ប្រហែល​ជា​​អាច​ត្រូវ​ជួប​គ្នា​ម្តង​ទៀត​នៅ​ពេល​ណា​មួយ​មិន​ខាន ពី​ព្រោះអាជ្ញា​កណ្តាល​រាប់​៨​​ម្តង​ដោយ​សារ​រូប​គេ​ប្រើ​ក្បាច់​ទាត់​នាគ​វាត់​កន្ទុយ​​ខុស បែរ​ជា​ផ្តល់​ឲ្យ​ អេអាំម៉ារីន ម៉ាត់​ចំ​មុខ​មួយ​​ដៃ​ពេញ​តែ​ម្តង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៦ នាទីutes មុន

សំដី​​លោកគ្រូ Muñoz ធ្វើ​ឲ្យ​កីឡាករ​ព្រះ​ខ័ន​រាជ​ស្វាយរៀង កាន់​តែ​មាន​ទំនុក​ចិត្ត

ជីវិតកម្សាន្ដ១០ នាទីutes មុន

ទោះជោគជ័យឆ្នាំដំបូង តែអ្នកគ្រប់គ្រង់ Miss Mera ទម្លាយការបាក់ទឹកចិត្ត ហើយហាក់ស្ទាក់ស្ទើរនឹងបន្តកម្មវិធី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៣៩ នាទីutes មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតែកើតមាន

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

សន្តិសុខសង្គម១១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១០ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម