កីឡា
គ្រូព្រះខ័នរាជស្វាយរៀង សរសើរវិសាខា មិនដាច់ពីមាត់ មុនជួបគ្នាល្ងាចនេះក្នុងលីគ
គ្រូបង្វឹក នៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានលើកសរសើរ ក្លិបវិសាខា មិនដាច់ពីមាត់ ដ្បិតក្រុមនេះទើបតែឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីសប្ដាហ៍មុន ហើយមកត្រូវជួបក្នុងជំនួបសប្ដាហ៍ទី ២៣ វគ្គ ៤ ក្រុមក្រោយ នៃលីគកំពូលកម្ពុជា។
វិសាខា ទើបតែឈ្នះពានសម្តេចតេជោ ហ៊ុន សែន តាមរយៈការវាយបកយកឈ្នះបឹងកេត ៣-៤ ជាមួយនឹងកីឡាករជម្រើសជាតិរបស់គេដ៏ល្អជាច្រើន ខណៈពាននេះប្រើប្រាស់តែកីឡាករខ្មែរ។
លោក Conor Nestor បានឲ្យដឹងដូច្នេះថា «ជាដំបូង អបអរសាទរ វិសាខា ដែលបានឈ្នះពាន Hun Sen Cup ៣ ឆ្នាំ ជាប់គ្នា។ ពួកគេបានបង្ហាញឲ្យឃើញនៅលើទីលានថា ហេតុអ្វីបានជាពួកគេមានកីឡាករជម្រើសជាតិច្រើនម្ល៉េះ»។
ក្នុងជំនួបចុងក្រោយរវាងក្រុមទាំងពីរ កាលពីចុងខែតុលា គឺបានត្រឹមចែកគ្នាម្នាក់ ១ ពិន្ទុ យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះ បានសង្កត់ធ្ងន់ថា គឺជារឿងចាស់ ហើយថាអ្វីៗក៏អាចកើតឡើងបានដែរ។
លោក Conor ក៏បានឆ្លើយតបថា «ការប្រកួតចុងក្រោយគឺជារឿងចាស់តែប៉ុណ្ណោះ។ រាល់ពេលដែលអ្នកលេងគូប្រកួតកំពូល អ្វីៗក៏អាចកើតឡើង ហើយការប្រកួត Hun Sen Cup បានបង្រៀនយើងថា ទោះបីជាអ្នកខំប្រឹងយ៉ាងណាក៏ដោយ ក៏អ្នកត្រូវការសំណាងដែរ»។
គួររំលឹកថា ៣ ប្រកួតចុងក្រោយរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ វិសាខា នៅឆ្នាំ ២០២២ នេះ គឺឈ្នះ ចាញ់គ្នាទៅវិញទៅមក ពោលគឺ ជើងទី ១ ស្វាយរៀង ឈ្នះ ១-២, ជើងទី ២ វិសាខា យកឈ្នះ ០-១ និងជើងទី ៣ ស្មើគ្នា ១-១។ ដោយឡែកការប្រកួតល្ងាចនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៦ និង ៣០ នាទីយប់ នាកីឡដ្ឋានព្រីនស៍។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង, វិសាខា, ភ្នំពេញក្រោន និងបឹងកេត គឺជាក្រុមកំពូលទាំង ៤ ដែលបានកៅអីប្រកួតវគ្គ ៤ ក្រុមចុងក្រោយ ឬជាវគ្គដែលប្រកួតដណ្ដើមជើងឯក ដោយក្រុមទាំង ៤ ត្រូវជួបគ្នាចំនួន ២ ជើងទៀត សរុបម្នាក់ ៦ ប្រកួត៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»