Connect with us

កីឡា

ជម្រើសជាតិកម្ពុជា នឹងកោះហៅកីឡាករ ៣៥នាក់ ដើម្បីត្រៀមពាន AFF Cup

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការកោះកីឡាករបឋមចំនួន ៣៥នាក់ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ ជាពិសេសធ្វើតេស្តកម្លាំងអំណត់ (IFT30-15) ជាថ្មីម្ដងទៀត ដើម្បីត្រៀមពានជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ចុងឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដឹងបែបនេះ គឺតាមរយៈការបញ្ជាក់ដោយ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាផ្ទាល់កាលពីម្សិលមិញ។ លោកបាននិយាយថា៖ «ខ្ញុំបានសម្រេចចិត្តជ្រើសរើសកីឡាករប្រហែល ៣៥នាក់ សម្រាប់ Mitsubishi Cup រហូតមកដល់ពេលនេះ។ ប៉ុន្តែយើងនឹងធ្វើការធ្វើតេស្ត 30-15 ម្តងទៀត។»

បច្ចុប្បន្នលោកកំពុងពិនិត្យកីឡាករតាមរយៈការប្រកួតលីគកំពូលកម្ពុជា ដែលលេងនៅក្នុងវគ្គ Top 4 មានក្រុម ៤ ដូចជាព្រះខ័នរាជស្វាយរៀង, វិសាខា, ភ្នំពេញក្រោន និងបឹងកេត ហើយលោក៏ធ្លាប់បានលើកឡើងថាកីឡាករដែលកោះហៅចូលក្រុមជម្រើសជាតិភាគច្រើនក៏មកពីក្រុមដែលនៅ Top 4 នេះផងដែរ។

តេស្ត (IFT30-15) គឺជាតេស្តកម្លាំងអំណត់ដែលលោកបានអនុវត្តម្ដងរួចមកហើយ បើទោះបីជាការអនុវត្តនេះទទួលរងផលប៉ះពាល់ និងរងការរិះគន់ក៏ដោយ ក្រោយធ្វើមិនបានល្អពេលប្រកួតមិត្តភាពទល់នឹង ជម្រើសជាតិបង់ក្លាដេស កាលពីខែមុន។

និយាយអំពីពានជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) កម្ពុជា នឹងត្រៀមបង្ហាញខ្លួនលើកទី៩ នៅវគ្គចែកពូល ដោយស្ថិតនៅពូល A ជាមួយថៃ, ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ព្រុយណេ។ ការប្រកួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់វគ្គចែកពូលនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម