Connect with us

កីឡា

ជម្រើសជាតិហូឡង់ នឹងណាត់ជួបពលករចំណាកស្រុក ពេលប្រកួត World Cup នៅកាតា

បានផុស

នៅ

លោក Louis van Gaal គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហូឡង់ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុម​របស់​លោក នឹង​ចំណាយ​ពេល​អំឡុង​ស្នាក់នៅ​ប្រទេស​កាតា ដើម្បី​ពិភាក្សា​ជាមួយ​ជន​ចំណាក​ស្រុក​ដែល​បាន​ជួយ​សាងសង់​កីឡដ្ឋាន​សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ ២០២២ (FIFA World Cup 2022) នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារ នឹង​ជួប​ក្រុម​ចំណាកស្រុក​ប្រមាណ ២០ នាក់ នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ដើម្បី​និយាយ​អំពី​លក្ខខណ្ឌ​ការងារ និង​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ចូលរួម​ជាមួយ​កីឡាករ​ក្នុង​ការ​ហ្វឹកហាត់។

KNVB សហព័ន្ធ​កីឡាបាល់ទាត់​ហូឡង់ គឺជា​សហព័ន្ធ​បាល់ទាត់​មួយ ក្នុងចំណោម​សហព័ន្ធ​បាល់​ទាត់​មួយ​ចំនួន​ដែល​រិះគន់​សិទ្ធិមនុស្ស និង​លក្ខខណ្ឌ​ការងារ​ក្នុង​ប្រទេស​កាតា ដែល​ពលករ​ចំណាក​ស្រុក និង​ជនបរទេស​មាន​ចំនួន​ភាគច្រើន នៃ​ចំនួន​ប្រជាជន ២.៨ លាន​នាក់។

ប្រទេស​នេះ​បាន​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​ធ្ងន់ធ្ងរ​ពី​ក្រុម​សិទ្ធិមនុស្ស​ជុំវិញ​បញ្ហា​ជន​ចំណាក​ស្រុក​ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​ប្រកួត ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី ១៨ ខែ​ធ្នូ។

លោក Van Gaal បាន​និយាយ​ថា ការ​ជួប​ជាមួយ​ជន​ចំណាកស្រុក​គឺ​ចង់​ផ្តល់​ការ​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​ធ្ងន់ធ្ងរ​ជា​ញឹកញាប់​ដែល​កីឡដ្ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​សម្រាប់​ការ​ប្រកួត​ត្រូវ​បាន​សាងសង់ មុន​ពេល​ការ​ផ្តោត​អារម្មណ៍​របស់​ក្រុម​ផ្លាស់ប្ដូរ​ទាំងស្រុង​ទៅ World Cup ខ្លួនឯង។

លោក Van Gaal ក៏​ធ្លាប់​និយាយ​កាលពីដើម​ឆ្នាំនេះ​ថា លោក​មាន​អារម្មណ៍​ថា វា​គួរ​ឲ្យ​អស់សំណើច​ណាស់​ដែល​ការប្រកួត World Cup កំពុង​ត្រូវ​បាន​លេង​នៅ​ក្នុង​ប្រទេស​កាតា ខណៈ​លោក​បាន​ចោទ​ប្រកាន់​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក FIFA ថា បាន​យក​ការ​ប្រកួត​ទៅកាន់​មជ្ឈិមបូព៌ា ដោយហេតុ​ផល​លុយ និង​ពាណិជ្ជកម្ម៕

ប្រភព ៖ reuters.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ជីវិតកម្សាន្ដ១០ នាទីutes មុន

ធ្លាយរូបភាព Liu Yifei ​ណាត់​ជួបមនុស្ស​ប្រុស​ទាំង​កណ្តាល​អធ្រាត្រ

ព័ត៌មានជាតិ១២ នាទីutes មុន

អាជ្ញាធរខណ្ឌចំការមន កំពុងសិក្សាគម្រោងលើសង្កាត់ទួលទំពូងទី ០១ និង ទួលទំពូងទី ០២ ចំពោះផ្លូវខូចៗ មានទឹកលិច

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ៤៣ នាទីutes មុន

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម