Connect with us

កីឡា

FIFA និយាយថា ‘ទេ’ ចំពោះសំណើបញ្ចុះតម្លៃ នៃការទិញសិទ្ធិផ្សាយ World Cup លើទូរទស្សន៍ថៃ

បានផុស

នៅ

វិធីសាស្ត្រ​ដ៏​គួរ​ឲ្យ​អាម៉ាស់​របស់​ប្រទេស​ថៃ ក្នុង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ផ្សាយ​តាម​ទូរទស្សន៍​នូវ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ‘FIFA World Cup 2022’ តាមរយៈ​ការ​សុំ​បញ្ចុះតម្លៃ ត្រូវ​បាន​សម្រេច​ពី FIFA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​ឯកជន ចំនួន ៣ បាន​បោះ​ទុន​បន្ថែម​តម្លៃ ៤០០ លាន​បាត (ប្រហែល ១១ លាន​ដុល្លារ) ផ្សេង​ទៀត ដើម្បី​បន្ថែម​លើ​ការ​ឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល ចំនួន ៦០០ លាន​បាត (ប្រហែល ១៧ លាន​ដុល្លារ) ជា​ការ​ប្រមូល​សក្ដានុពល​ដើម្បី​បាន​គ្រប់ ១ ពាន់​លាន​បាត (ប្រហែល ២៧ លាន​ដុល្លារ) ប៉ុន្តែ​វា​នៅតែ ៦០០ លាន​បាត នៃ​តម្លៃ​ស្នើសុំ​របស់ FIFA។ FIFA បាន​ប្រាប់​ថៃ​ថា នឹង​មិន​មាន​ការ​បញ្ចុះ​តម្លៃ ឬ​ការ​លក់រាយ​ឡើយ ដោយ​បន្ថែម​ថា ប្រសិនបើ​ពួកគេ​ចង់បាន​ការ​បញ្ចុះ​តម្លៃ ពួកគេ​គួរ​តែ​ទាក់ទង FIFA កាលពី ២ ឆ្នាំ​មុន។

នៅ​ដើមខែ​នេះ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក Somsak Thepsuthin បាន​ទទូច​ថា រដ្ឋាភិបាល​ថៃ នឹង​មាន​អាជ្ញាប័ណ្ណ​ផ្សាយ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ទាន់​ពេល ដោយ​បន្ថែម​ថា ដោយ​ការ​បញ្ឈប់​ដំណើរការ​នេះ អាជ្ញាប័ណ្ណ នឹង​មាន​តម្លៃ​ថោក​ជាង។

សមាជិកសភា​វ័យ ៦៧ ឆ្នាំ​រូប​នេះ ក៏បាន​ទទូច​ថា តម្លៃ​នឹង​មិន​លើស​ពី​មួយ​ពាន់​លាន​បាត​ទេ ហើយ​មិន​ត្រូវការ​ការ​គាំទ្រ​ពី​វិស័យ​ឯកជន​ទេ។

ថវិកា​ដែល​ត្រូវការ​សម្រាប់​អាជ្ញាប័ណ្ណ​ផ្សាយ​ទាំងមូល​ត្រូវ​បាន​ប្រកាស​ក្រោយមក​ចំនួន ១,៦ ពាន់​លាន​បាត (ប្រហែល ៤៥ លាន​ដុល្លារ​)។ គណៈកម្មការ​ផ្សព្វផ្សាយ​ជាតិ (NBTC) បាន​ព្យាយាម​ដើម្បី​ស្វែងរក​ថវិកា​ចំនួន ៦០០ លាន​បាត ហើយ​កាលពី​ចុង​សប្ដាហ៍ វា​ត្រូវ​បាន​បង្ហាញ​ថា ក្រុមហ៊ុន True Corporation, Thai Beverage, និង PTT បាន​ចូលរួម​នៅ​ក្នុង ៤០០ លាន​បាត។

សារព័ត៌មាន Khaosod បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​សុក្រ NBTC បាន​ស្នើ​សុំ​ជំនួយ​ពី​ក្រុមហ៊ុន​ឯកជន ២ ផ្សេងទៀត គឺ Major Cineplex និង PTT Exploration and Production ប៉ុន្តែ​ពួកគេ​មិនទាន់​ឆ្លើយតប​នៅឡើយ​ទេ។

FIFA ក៏បាន​ប្រាប់​ប្រទេស​ថៃ​ថា ពួកគេ​មិន​អាច​ជ្រើសរើស​ប្រកួត​ដែល​ពួកគេ​ចង់​មើល​នោះ​ទេ​។ វា​ជា​កញ្ចប់​ទាំងមូល នៃ​ការ​ប្រកួត​ចំនួន ៦៤ ប្រកួត ឬក៏​គ្មាន​អ្វី​សោះ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា លោក Piphat Ratchakitprakarn បាន​បង្ហើប​នៅ​ថ្ងៃនេះ​ថា រដ្ឋាភិបាល នឹង​ស្វែងរក​ការ​គាំទ្រ​បន្ថែម​ទៀត​ពី​វិស័យ​ឯកជន ហើយ​សង្ឃឹមថា នឹង​មាន​ការ​សម្រេច​នៅ​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា។

សារព័ត៌មាន Khaosod បង្ហើប​ថា កិច្ចព្រមព្រៀង​ទិញ​ត្រូវតែ​ធ្វើឡើង​ត្រឹម​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ហើយ​លុយ​ត្រូវតែ​ផ្ទេរ​ទៅ FIFA ជាមួយ​នឹង​ការ​បង់ពន្ធ ១៥% ត្រឹម​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា។

បញ្ជាក់​ថា ការ​ប្រកួត World Cup នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២២៕

ប្រភព ៖ thethaiger.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម