Connect with us

កីឡា

ខ្សែ​​បម្រើ​​វ័យ​​ក្មេង​ ជូ​ ស៊ីនទី​ ប្រាប់​​មូល​​ហេតុ​​ពេញ​​ចិត្ត​​អាហ្សង់ទីន​​នៅ​ World Cup

បានផុស

នៅ

ខ្សែ​បម្រើ​លេច​ធ្លោ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ជម្រើស​ជាតិ​កម្ពុជា ជូ ស៊ីនទី ពេញ​ចិត្ត​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​​ឆ្នាំ​២០២២​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​ចោទ​សួរ​ថា តើ​ពេញ​ចិត្ត​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ណា​នៅ​​ជើង​ឯក​បាល់ទាត់​​ពិភព​លោក​ឆ្នាំ​នេះ? ​ហេតុ​អ្វី? ខ្សែ​ម្រើ​​វ័យ​ក្មេង​រូប​នេះ​បាន​ឆ្លើយ​ថា ៖«​​ខ្ញុំ​គិត​ថា អាហ្សង់ទីន ពីព្រោះមួយ​រយៈ​​ពេល​ចុង​ក្រោយ​នេះ តំបន់​ប្រយុទ្ធ​របស់ អាហ្សង់​ទីន​ ល្អ​​ខ្លាំង»។

អាហ្សង់ទីន ស្ថិត​នៅ​ពូល​ C ជាមួយ​ អារ៉ាប៊ីសាអូឌីត ម៉ិកស៊ិក និង​ប៉ូឡូញ។ ថ្ងៃ​ទី​២២ អាហ្សង់ទីន បើក​ឆាក​ប្រកួត​ជា​មួយ អារ៉ាប៊ីសាអូឌីត, ថ្ងៃ​ទី​២៧ ប្រកួត​ជា​មួយ​ ម៉ិកស៊ិក និង​បន្ត​ប្រកួត​ជា​មួយ ប៉ូឡូញ ថ្ងៃ​ទី​១ ខែ​ធ្នូ។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ទាំង​៣២​ដែល​ជាប់​វគ្គ​ជម្រុះ​ និង​បាន​ឈាន​ទៅ​ដល់​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​កាតា​បាន​កំពុង​ត្រៀម​ខ្លួន​យ៉ាង​ម៉ត់​ចត់​បំផុត។ ជា​មួយ​គ្នា​នេះ ក្រុម​ជម្រើស​ជាតិ​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​កាតា​ហើយ។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ទ្វីប​អាស៊ី​គឺ​ជា​ពេល​វេលា​ល្អ​បំផុត​សម្រាប់​​អ្នក​ទស្សនា​ពី​តំបន់​អាស៊ី។ ក្នុង​នោះ ​នៅ​កម្ពុជា​ទាំង​កីឡាករ គ្រូ​បង្វឹក និង​អ្នក​និយម​ចូល​ចិត្ត​បាល់ទាត់​ក៏​កំពុង​​ទន្ទឹង​រង់​ចាំ​ទស្សនា​ដែរ ខណៈ​​ការ​ប្រកួត​នឹង​ចាប់​ផ្តើម​​នៅ​​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​នេះ​។

កីឡាករ​អាហ្សង់ទីន​ទាំង​២៦​រូប​ចុង​ក្រោយ

  • អ្នក​ចាំទី៖ Emiliano Martinez (Asotn Villa) Geronimo Rulli (Villarreal), Franco Armani (River Plate).
  • ខ្សែ​ការពារ៖ Nahule Molina (Atlético Madrid), Gonzalo Montiel (Sevilla), Cristian Romero (Tottenham), German Pezzella (Real Betis), Nicolas Otamendi (Benfica), Lisandro Martinez (Manchester United), Marcos Acuna (Sevilla), Nicolas Tagliafico (Lyon), Juan Foyth (Villarreal)។
  • ខ្សែ​បម្រើ៖ Rodrigo de Paul (Atletico Madrid), Leandro Paredes (Juventus), Alexis mac Allister (Brighton), Guido Rodriguez (Real Betis), Alejandro Gomez (Sevilla), Enzo Fernandez (Benfica), Exequiel Palacios (Bayer Leverkusen)។
  • ខ្សែ​ប្រយុទ្ធ៖ Angel di Maria (Juventus), Lautaro Martinez (Inter Milan), Juilan Alvarez (Manchester City), Nicolas Gonazales (Fiorentina), Joaquin Correa (Inter Milan), Paulo Dybala (AS Roma), Lionel Messi (PSG)៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម១៩ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ២០ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម