កីឡា
លោក Conor Nestor ប្រតិកម្មចំពោះការជ្រើសរើសកីឡាករដោយប្រព័ន្ធ 30-15IFT របស់លោក Honda
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ថ្មីៗនេះបានប្រកាសថា នឹងធ្វើការកោះកីឡាករបឋមចំនួន ៣៥ នាក់ ចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ ជាពិសេសក៏នឹងមានធ្វើតេស្តកម្លាំងអំណត់ (IFT30-15) ជាថ្មីម្ដងទៀត ដើម្បីត្រៀមពានជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ចុងឆ្នាំនេះ។

យ៉ាងណាមិញ ការធ្វើតេស្តកម្លាំងអំណត់ (IFT30-15) ក៏នៅតែជាប្រធានបទក្ដៅ រហូតដល់លោក Conor Nestor គ្រូបង្វឹក នៃក្លិបព្រះខ័នរាជស្វាយរៀង ក៏ប្រតិកម្មចំពោះរឿងនេះផងដែរ។

គេបានចាប់អារម្មណ៍សម្ដីរបស់លោក Conor Nestor នៅពេលដែលលោកបានចូលទៅបញ្ចេញមតិយោបល់ (comment) នៅលើការបង្ហោះរបស់គ្រូជំនួយក្រុមជម្រើសជាតិ លោក ភា សុភ័ក្ត្រា ជុំវិញរឿងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។
លោកបានសរសេរទៅកាន់ លោក ភា សុភ័ក្ត្រា ថា «ខ្ញុំគាំទ្រគ្រប់វិធីសាស្ត្រសម្រាប់ការបង្កើតស្តង់ដារបាល់ទាត់ ប៉ុន្តែការធ្វើតេស្តកាយសម្បទាវាគ្រាន់តែជាចំណុចតូចតាចមួយប៉ុណ្ណោះ។ ការធ្វើតេស្តពិតប្រាកដ គឺការមើលការប្រកួត ហើយនេះត្រូវធ្វើនៅកីឡដ្ឋាន ដូច្នេះអ្នកអាចវាយតម្លៃអាកប្បកិរិយា និងភាពឆ្លាតវៃ នៃហ្គេមរបស់កីឡាករ។ យើងនៅតែនិយាយអំពីកាយសម្បទា ប៉ុន្តែការបង្ហាញទម្រង់លេងវគ្គទី ២ របស់ក្រុមជម្រើសជាតិ គឺប្រសើរជាងវគ្គទី ១ អស់រយៈពេលជាង ២ ឆ្នាំ»។

លោកបានសរសេរបន្ថែមទៀតថា «យើងមិនចាញ់ទីម័រទេ ក្នុងពាន AFF ដោយសារកាយសម្បទា ហើយយើងមិនចាញ់បង់ក្លាដែស ប្រកួតមុនដោយសារតែកាយសម្បទា។ សូមមេត្តា ដើម្បីឲ្យវិស័យបាល់ទាត់កម្ពុជាបានល្អ សូមលើកទឹកចិត្តឲ្យលោក Honda រៀនយកអាជ្ញាប័ណ្ណបង្វឹកដែលលោកនឹងសិក្សាបន្ថែមអំពីតួនាទីរបស់លោក។ ការបង្វឹក និងការលេង គឺជាតួនាទីផ្សេងគ្នា។ ហើយការបង្វឹកគឺជាការងារពេញម៉ោង មិនមែនជាការងារក្រៅម៉ោងនោះទេ។ កីឡាករយកចិត្តទុកដាក់ចំពោះអ្វីដែលគ្រូបង្វឹកត្រូវនិយាយ នៅពេលដែលគ្រូបង្វឹកបានប្ដេជ្ញាចិត្តយ៉ាងពេញលេញចំពោះកីឡាករ។

បើអ្នកមិនធ្វើខ្លួនឯងពេញលេញ អ្នកមិនអាចសុំឲ្យអ្នកដទៃប្រព្រឹត្តពេញលេញបានទេ។ រាល់ទស្សនៈរបស់ខ្ញុំគឺធ្វើឡើងដោយការគោរពចំពោះភាពល្អរបស់កីឡាបាល់ទាត់កម្ពុជា ខ្ញុំមិនមានបំណងចង់រិះគន់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែប្រសិនបើយើងចង់ប្រៀបធៀបខ្លួនយើងទៅនឹងប្រទេសដែលមានគុណសម្បត្តិបាល់ទាត់ច្រើនជាង យើងត្រូវតែឈប់និយាយអំពីតេស្ត ៣០-១៥ រៀងរាល់ ៥ នាទីម្តង ការធ្វើតេស្តសម្បទា វាមិនមែនជាវេទមន្តទេ»។
គួរបញ្ជាក់ថា តេស្ត (IFT30-15) គឺជាតេស្តកម្លាំងអំណត់ដែលលោកបានអនុវត្តម្ដងរួចមកហើយ បើទោះបីជាការអនុវត្តនេះទទួលរងផលប៉ះពាល់ និងរងការរិះគន់ក៏ដោយ ក្រោយធ្វើមិនបានល្អពេលប្រកួតមិត្តភាពទល់នឹងជម្រើសជាតិបង់ក្លាដេស កាលពីខែមុន។
និយាយអំពីពានជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) កម្ពុជា នឹងត្រៀមបង្ហាញខ្លួនលើកទី ៩ នៅវគ្គចែកពូល ដោយស្ថិតនៅពូល A ជាមួយថៃ, ឥណ្ឌូណេស៊ី, ហ្វីលីពីន និងព្រុយណេ។ ការប្រកួត គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ និងបញ្ចប់វគ្គចែកពូលនៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង