កីឡា
កីឡាប៉េតង់កម្ពុជា ឈរលេខ១ ក្នុងចំណោមប្រទេស១៥ប្រកួតជើងឯកអាស៊ីឆ្នាំនេះ
កីឡាប៉េតង់កម្ពុជាបានឈរចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតប៉េតង់ជើងឯកទ្វីបអាស៊ី លើកទី៤ ឆ្នាំ២០២២នេះ បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះនៅប្រទេសថៃ។

ការប្រកួតចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៤ ខែវិច្ឆិកា នៅប្រទេសថៃ ដែលប្រទេសអាស៊ី១៥ចូលរួមប្រកួតប្រជែង។ កម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិកដែលមានចំនួន២៧រូបចូលរួមប្រកួត ហើយជាលទ្ធផលឈ្នះ ៧គ្រឿង ក្នុងនោះមាស៣ ប្រាក់២ និងសំរិទ្ធ២។
ចំនួនមេដាយ៧គ្រឿងនេះគឺច្រើនជាងប្រទេសណាៗទាំងអស់ដែលបានចូលរួម ខណៈប្រទេសថៃក្នុងនាមជាម្ចាស់ផ្ទះឈ្នះមេដាយមាស ២គ្រឿង និងវៀតណាម ឈ្នះមេដាមាស១គ្រឿង។

គិតចាប់តាំងពីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាត្រូវបានបង្កើតឡើង និងស្ថិតក្រោមការដឹកនាំពីប្រធានជាច្រើនរូបជាបន្តបន្ទាប់មក ពេលនេះកីឡាប៉េតង់កម្ពុជារកបានមេដាយសរុបចំនួន ៣៩៤គ្រឿងហើយ។
សមិទ្ធផលថ្មីចុងក្រោយបំផុតនេះជាផ្នែកមួយជួយជំរុញសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាឲ្យកាន់តែមានទំនុកចិត្តក្នុងការប្រកួតក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់