កីឡា
ក្រុមរួមពូលកម្ពុជា ‘ហ្វីលីពីន’ នឹងកោះហៅកីឡាករលេងនៅក្រៅប្រទេស ៨ នាក់ ដើម្បី AFF Cup
ក្រុមជម្រើសជាតិហ្វីលីពីន ដែលស្ថិតនៅរួមពូលជាមួយជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ាន AFF Mitsubishi Electric Cup 2022 បានបង្ហាញគម្រោងកោះហៅកីឡាករលេងនៅក្រៅប្រទេស ក៏ដូចជារកប្រទេសប្រកួតមិត្តភាពកម្ដៅសាច់ដុំរួចរាល់ហើយ ដើម្បីត្រៀមខ្លួនសម្រាប់ពានរង្វាន់ដដែលនេះ។
ហ្វីលីពីន បានណាត់ប្រទេសចំនួន ២ ដើម្បីប្រកួតមិត្តភាពខែធ្នូ ពោលគឺគេនឹងជួបប្រកួតជាមួយ ឆាយនីសតៃប៊ិ និងវៀតណាម ដោយធ្វើឡើងនៅដើមខែធ្នូ។ ពោលគឺជួប ឆាយនីសតៃប៊ិ នៅថ្ងៃទី ០៨ បន្ទាប់មកជួប វៀតណាម នៅថ្ងៃទី ១៤ ខែធ្នូ។
ជាមួយគ្នានេះផងដែរ យោងតាមការលាតត្រដាងរបស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ ក្រុមរហស្សនាម ‘ឆ្កែអនាថា’ លោក Dan Palami បានឲ្យដឹងថា កីឡាករ ៨ នាក់ ដែលលេងនៅក្រៅប្រទេស នឹងត្រូវបានកោះហៅឲ្យចូលរួមព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នេះផងដែរ។
ក្នុងនោះយោងតាមសារព័ត៌មានអេស្ប៉ាញ យុវជន Óscar Arribas (កើតឆ្នាំ ១៩៩៨) មានតួនាទីជាខ្សែបម្រើដែលកំពុងលេងនៅ Segunda División (លីគទី ២ អេស្ប៉ាញ) នៃក្លិប FC Cartagena ក៏ត្រូវរំពឹងថា អាចនឹងមានឈ្មោះផងដែរ។ Arribas កើតនៅទីក្រុង Madrid ប៉ុន្តែមានឈាមជ័រហ្វីលីពីន ក្នុងគ្រួសាររបស់គេ។
ហ្វីលីពីន គឺជាក្រុមរួមពូល A ដែលមានកម្ពុជា, ថៃ, ឥណ្ឌូណេស៊ី និងព្រុយណេ។ ហ្វីលីពីន នឹងជួប កម្ពុជា នៅប្រកួតទី ១ ដែលជាប្រកួតបើកឆាក ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ លើទឹកដីកម្ពុជា៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន