កីឡា
ស្រីស្អាតតេក្វាន់ដូ លីណា ពេញចិត្តជម្រើសជាតិ២នៅ World Cup
កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ឈឿង លីណា ជ្រើសរើសយកក្រុមជម្រើសជាតិ២ដែលអាចនឹងឈ្នះជើងឯកបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២នេះនៅប្រទេសកាតា ដែលនឹងចាប់ផ្តើមប្រកួតជាផ្លូវការនាថ្ងៃទី២០ ខែវិច្ឆិកានេះហើយ ខណៈក្រុមបាល់ទាត់ជម្រើសជាតិទាំង៣២បាន និងកំពុងធ្វើដំណើរទៅកាន់ប្រទេសកាតា។

ឈឿង លីណា បានប្រាប់ថា ៖«ខ្ញុំពេញចិត្តក្រុមជម្រើសជាតិប្រេស៊ីល និងអាល្លឺម៉ង់ ដែលអាចឈ្នះជើងឯក World Cup ឆ្នាំនេះ តែបើនិយាយពីការពេញចិត្តបំផុតគឺ ប្រេស៊ីល»។ កញ្ញាពន្យល់ថា ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលសំបូរកីឡាករឆ្នើមៗលំដាប់ពិភពលោកច្រើនណាស់ទាំងខ្សែការពារ បម្រើ និងប្រយុទ្ធ។ ពួកកេសុទ្ធតែលេងនៅលីគកំពូលៗទូទាំងពិភពលោកជាពិសេសនៅអឺរ៉ុប។ ចំណែកក្រុមជម្រើសជាតិអាល្លឺម៉ង់ក៏មិនធម្មតាដែរ ពីព្រោះពួកគេក៏សំបូរកីឡាករឆ្នើមៗច្រើនកម្រិតពិភពលោកច្រើនណាស់។

ក្រុមជម្រើសជាតិប្រេស៊ីលស្ថិតនៅពូល G ជាមួយ ស៊ែប ស្វីស និងកាមេរូន។ បើកឆាកក្នុងពូល ប្រេស៊ីល ជួប ស៊ែប ថ្ងៃទី២៥ វិច្ឆិកា, ប្រកួតទី២ ជួប ស្វីស ថ្ងៃទី២៨ វិច្ឆិកា និងជួប កាមេរូន ថ្ងៃទី៨ ខែធ្នូ។

ចំណែកក្រុមជម្រើសជាតិអាល្លឺម៉ង់ ស្ថិតនៅ ពូល E ជាមួយ អេស្ប៉ាញ កូស្តារីកា និងជប៉ុន។ ថ្ងៃបើកឆាកក្នុងពូល អាល្លឺម៉ង់ ប៉ះ ជប៉ុន ថ្ងៃទី២២ វិច្ឆិកា, ប្រកួតទី២ប៉ះអេស្ប៉ាញ ថ្ងៃទី២៨ វិច្ឆិកា និងប៉ះកូស្តារីកា ថ្ងៃទី១ ខែធ្នូ។

សូមបញ្ជាក់ថា ឈឿង លីណា ដែលជាកីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជាដ៏ល្អម្នាក់ដែលធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំជាច្រើនដូចជាកីឡាស៊ីហ្គេម ការប្រកួតក្នុងតំបន់ និងជើងឯកពិភពលោក World Championship (Muju City) ដែលទទួលបានមេដាយជាបន្តបន្ទាប់ដែរ។ សព្វថ្ងៃនេះកញ្ញាកំពុងហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?